×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ពិតទេដែល The Weekend ប្រកាស​ប្រាប់​ពិភពលោក​តាមរយៈ​បទចម្រៀងថ្មី​ថា លោកកំពុង​មាន​ស្នេហា​ជាមួយ Angelina Jolie?

អាមេរិក៖ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ កន្លងទៅ តារាចម្រៀង The Weekend និងតារាសម្តែងហូលីវូដល្បីឈ្មោះ Angelina Jolie ត្រូវបានប្រទះឃើញទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាជាថ្មីម្តងទៀតដែលត្រូវបានមហាជនយល់ថា អ្នកទាំងពីរ កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។

រហូតមកដល់ថ្ងៃទី០៧ ខែមករា ថ្មីៗនេះតារាចម្រៀង The Weekend បានចេញអាល់ប៊ុមចម្រៀងថ្មី របស់លោក Here We Go…Again ដែលជាចម្រៀងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើឃ្លា “And my new girl, she a movie star”។ បន្ថែមពីបទចម្រៀង Here We Go…Again គ្រប់គ្នាក៏ជឿថា លោកបានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះ Jolie តាមរយៈបទចម្រៀង “Do U Love You” និង “Starry Eyes” ផងដែរ។

ទោះជាមិនទាន់មានការបញ្ជាក់ពី Jolie ក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើនពិតជារំភើបចំពោះតម្រុយមួយនេះជាខ្លាំង។ មិនថា The Weekend មានអាយុតិចជាង Jolie រហូតដល់១៥ឆ្នាំក៏ដោយ ក៏ព័ត៌មានមួយនេះ បានធ្វើឱ្យអ្នកគាំទ្រសង្ឃឹមថាវាជាការពិត និងរង់ចាំការបកស្រាយពីសាមីខ្លួនផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង