×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

Song Hye Kyo ចែករំលែក​រូប២សន្លឹក ធ្វើឱ្យ​កក្រើក​បណ្តាញ​សង្គម Instagram

កូរ៉េខាងត្បូង៖ បន្ទាប់ពីបញ្ចប់ចំណងអាពាហ៍ពិពាហ៍រយៈពេល៣ឆ្នាំមកនេះ តារាសម្តែង Song Joong Ki និង Song Hye Kyo បានលេចឮពាក្យចចាមអារ៉ាមថា អ្នកទាំងពីរ រកបានអ្នកស្អំបេះដូងរៀងខ្លួនហើយជាមួយដៃគូសម្តែងដែលកំពុងមើលចិត្តគ្នា។

ក្រឡេកទៅមើលពីសកម្មភាពរបស់ Song Hye Kyo បន្ទាប់ពីបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយ Song Joong Ki មកនាង មិនដែលចែករំលែករូបថតស្និទ្ធស្នាលជាមួយបុរសណាតែពីរនាក់ឡើយ គឺមានត្រឹមរូបជាក្រុម និងរូបថតផ្សព្វផ្សាយសម្រាប់ផលិតផលណាដែលទាក់ទងនឹងការងារប៉ុណ្ណោះ។

ប៉ុន្តែថ្មីៗនេះបែរជា Song Hye Kyo ចែករំលែករូបថតស្និទ្ធស្នាលតែពីរនាក់ដៃគូសម្តែងប្រុស Jang Ki Yong ដែលអ្នកទាំងពីរ បានសម្តែងរឿង “Now, We Are Breaking Up” ជាមួយគ្នា ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្តាញសង្គម Instagram។

គួររំឭកផងដែរថា អំឡុងពេលថតរឿង “Now, We Are Breaking Up” តួឯកប្រុសស្រីទាំងពីរនេះ មានភាពស្អិតរមួតជាមួយគ្នាខុសធម្មតា ជាហេតុធ្វើឱ្យមានពាក្យចចាមអារ៉ាមលេចឡើងថាអ្នកទាំងពីរ មានអារម្មណ៍ល្អចំពោះគ្នាលើសពីការរាប់អាន និងពេលនេះ Song Hye Kyo ថែមទាំងចែករំលែករូបផ្អែមល្ហែមបែបនេះទៀត អាចជាសញ្ញាបញ្ជាក់ថានឹងមានដំណឹងល្អឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង