×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Everton ប៉ះ Leicester City ត្រូវ​ពន្យារពេល​ជាលើកទី២ បន្ទាប់ពី​ទទួល​ការយល់ព្រម​ពី Premier League

ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Everton ទល់នឹង Leicester City នៅថ្ងៃពុធ ត្រូវបានពន្យារពេល បន្ទាប់ពីសំណើពន្យារពេលរបស់ក្លិបកញ្ជ្រោង ត្រូវបានទទួលយកដោយ Premier League ។

Leicester City មិនមានចំនួនកីឡាករគ្រប់គ្រាន់សម្រាប់បំពេញការប្រកួតនេះទេ ដោយពួកគេ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា សមាជិកចំនួន ១៧នាក់ នឹងត្រូវអវត្តមាន ដោយសារ ជំងឺកូវីដ១៩, របួស ឬជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ។

វាជាលើកទីពីរហើយដែលការប្រកួតនេះត្រូវបានផ្អាក បន្ទាប់ពីការពន្យារពេលដំបូង បានកើតឡើងកាលពីខែធ្នូ នៅពេលដែលការផ្ទុះឡើងនៃកូវីដ១៩ បានបិទកន្លែងហ្វឹកហាត់នៅ Seagrave របស់ក្រុមកញ្ជ្រោង។

Leicester សល់កីឡាករត្រឹមតែ ៨នាក់ប៉ុណ្ណោះ ដែលវាជាចំនួនតិចជាង ១៣នាក់ ដែល ត្រូវបានកំណត់សម្រាប់ការប្រកួតមួយដែលអាចទៅរួច។

ពួកគេបានបញ្ចប់ការប្រកួតនៅពានរង្វាន់ FA Cup កាលពីចុងសប្តាហ៍ ប៉ុន្តែអ្នកចាត់ការ បានដាក់កីឡាករថ្នាលជាច្រើន។ ដោយច្បាប់របស់សមាគមបាល់ទាត់អង់គ្លេស FA ចែងថា ការប្រកួតអាចធ្វើទៅបាន បើទោះបីជាក្លិប ត្រូវកោះហៅយុវជនថ្នាលមកលេងក៏ដោយ។

Leicester នឹងមានពេលសម្រាកពីរបីថ្ងៃ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅប៉ះក្រុម Burnley នាថ្ងៃចុងសប្ដាហ៍ នៅក្របខណ្ឌ Premier League ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង