កូរ៉េខាងត្បូង៖ O Yeong Su គឺជាតួអង្គដែលទទួលបានការចាប់អារម្មណ៍ម្នាក់ផងដែរក្នុងរឿងដ៏ល្បី Squid Game ដែលលោកបានមានវត្តមានសម្តែងជាមួយសិល្បករជាច្រើនទៀតក្នុងរឿងដ៏ល្បីមួយនេះ។
ដោយសារសមត្ថភាពសម្តែងរបស់តារាវ័យ ៧៩ឆ្នាំរូបនេះ ទទួលបានប្រជាប្រិយភាពគួរឱ្យចាប់អារម្មណ៍ លោកក៏បានជាប់ឈ្មោះជាតួរងល្អបំផុត និងទទួលបានពានរង្វាន់ប្រចាំឆ្នាំពី Golden Globes ផងដែរ។ លោកបានធ្វើដំណើរទៅ Los Angeles ដើម្បីទទួលពានរង្វាន់កិត្តិយសមួយនេះដែលប្រារព្ធឡើងកាលពីថ្ងៃទី០៩ ខែមករា ម្សិលមិញ ប៉ុន្តែកម្មវិធីមិនមានការផ្សាយផ្ទាល់ឡើយ។
គួរបញ្ជាក់ផងដែរថា យោងតាមគេហទំព័រ Allkpop បានឱ្យដឹងថា O Yeong Su គឺជាតារាកូរ៉េដំបូងគេដែលដណ្តើមបានពានរង្វាន់ពី Golden Globes៕