×

សម្តេច​តេជោ ហ៊ុន សែន៖ មេរោគ​កូវីដ អូមីក្រុង បានចាប់ផ្តើម​លុកលុយ​ទៅ​សហគមន៍យើង​ហើយ

អត្ថបទលោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មេរោគកូវីដ អូមីក្រុង បានចាប់ផ្តើមលុកលុយទៅសហគមន៍យើងហើយ។ នេះជាការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែ មករា ឆ្នាំ២០២២នេះ តាមរយៈសារជាសំឡេង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កិច្ចការបន្ទាន់របស់យើងគឺ ពង្រឹងវិធានការការពារក៉ំឱ្យធ្ងន់ធ្ងរ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ថ្ងៃនេះយើងរកឃើញ ៣៤ករណី ក្នុងនោះ មានការនាំចូល ២៤ករណី និងឆ្លងចូលសហគមន៍ ១០ករណី»។
ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តនូវវិធានការពារឱ្យបានខ្លាំងខ្លាបំផុត ៣ក៉ំ ៣ការពារ»។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋរបស់យើង ដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានចែកជូនវ៉ាក់សាំងប្រភេទ អាស្ត្រាសេនីកា និងម៉ូឌេណា ទៅតាមខេត្តរួចទៅហើយ ហើយសំរាប់ហ្វាយហ្សឺដោយយើងមិនមានប្រព័ន្ធសុវត្ថិភាពសំរាប់ការបញ្ចូនទៅតាមខេត្តនោះទេ »។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរត្រូវប្រមូលមនុស្សមកចាក់វ៉ាក់សាំង ដើម្បីធានាទប់ស្កាត់ជាមួយមេរោគបំប្លែងថ្មីនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បងប្អូនដែលចង់បានវ៉ាក់សាំងដូសទី៤ ត្រូវតែមានរយៈពេលយ៉ាងតិច ៤ខែបន្ទាប់ពីចាក់ដូសលើកចុងក្រោយ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រញាប់ប្រមូលផ្ត៉ំគ្រូពេទ្យទាំងអស់ត្រូវធ្វើសកម្មភាពព្រមៗ ចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋ ខណៈដែលយើងបានចាក់ដូសជំរុញជូនពរដ្ឋបានជិត៤លាននាក់ និងនៅសល់ប្រមាណ១០លាននាក់ទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង