×

មនុស្សជាង ១,៤លាននាក់​នៅ​ប្រទេស​វៀតណាម បាត់បង់​ការងារ​ក្នុងឆ្នាំ២០២១​ដោយសារ​កូវីដ១៩

វៀតណាម៖ ទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានបង្ហាញថា ជនជាតិវៀតណាមជាង ១,៤ លាននាក់ បានក្លាយទៅជាអ្នកអត់ការងារធ្វើនៅឆ្នាំ២០២១ ដែលជាចំនួនកើនឡើង ២០៣.៧០០ នាក់ធៀបនឹងឆ្នាំមុន ឬ ១៧ ភាគរយ ដោយសារផលប៉ះពាល់នៃរលកទី៤ នៃការឆ្លងមេរោគកូវីដ១៩។

ជាមួយគ្នានេះ កម្លាំងពលកម្មដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅក្នុងឆ្នាំ២០២១ មានចំនួន ៥០,៥ លាននាក់ ធ្លាក់ចុះ ៧៩១.៦០០នាក់ពីឆ្នាំ២០២០។ កម្លាំងពលកម្មនៅទីក្រុងឈានដល់ ១៨ ,៦លាននាក់ ស្មើនឹង ៣៦,៨ ភាគរយនៃចំនួនសរុប។ កម្មការិនីមានចំនួន ២៣,៥ លាន នាក់នៅទូទាំងប្រទេស ដែលស្មើនឹង ៤៦,៥ភាគរយនៃកម្លាំងពលកម្ម។

ទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បន្តថា ប្រាក់ចំណូលប្រចាំខែជាមធ្យមមានចំនួន ៥,៣ លានដុង (២៣២,៩១ដុល្លារអាមេរិក) ក្នុងត្រីមាសទី ៤ កើនឡើង ១៣៩.០០០ ដុងធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ ៦២៤.០០០ ដុងពីឆ្នាំទៅមួយ។ ប្រាក់ចំណូលប្រចាំខែជាមធ្យមគឺ ៥,៧លានដុងសម្រាប់ពេញមួយឆ្នាំ ធ្លាក់ចុះ ៣២.០០០ ដុងពីឆ្នាំទៅមួយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង