ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសេវាផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ នៅទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ប្រចាំនៅផ្សារអុីអនម៉ល (AEON Mall) សែនសុខ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះតទៅ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តថា ការសម្រេចបែបនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការងារមមាញឹក ក្នុងពេលម៉ោងការងាររដ្ឋបាល៕