×

ចូលរួមរំលែកទុក្ខ! ស្គាល់​អត្តសញ្ញាណ​បុគ្គល​ដ៏​អង់អាច៣រូប ដែល​ស្លា ប់ដោយសារ​ដោះមីន​ដើម្បី​សុវត្ថិភាព​របស់​ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១១៖៣០ នាទី មានករណីផ្ទុះមីនតោននៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យបុគ្គលិកកម្ទេចគ្រាប់ (EOD) របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ០៣នាក់ ស្លាប់ និង ០១នាក់រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកងពល ក្នុងពេលប្រតិបត្តិការដោះស្រាយសំណើររបស់ប្រជាពលរដ្ឋ។

បុគ្គលិកទាំង៣រូបដែលបាត់បង់ជីវិត រួមមាន ឈ្មោះ ស៊ុន វង្ស, ម៉ា ស៊ីម៉េត និង ម៉ន ចក់។ អាជ្ញាធរមីនកម្ពុជា ក៏បានសម្ដែងនូវការសោកស្ដាយ អាណិតអាសូរយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាទីបំផុត ជាមួយគ្រួសារនៃសព។ អាជ្ញាធរមីនសូមចូលរួមរំលែកមរណ:ទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លាតឃ្លាឡើយ និងសូមបួងសួងបុគ្គលិកដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង