×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ថ្មី ៣៤នាក់ ជាករណី​នាំចូល ២៤នាក់ និងឆ្លង​សហគមន៍ ១០នាក់ ជា​ប្រភេទ​អូមីក្រុង

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៤នាក់ ក្នុងនោះករណីនាំចូលចំនួន ២៤នាក់ ប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ប្រភេទអូមីក្រុង ១០នាក់ ខណៈអ្នកជំងឺចំនួន ១១នាក់ជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៦៧០នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.០៣៤នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង