×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ទាំងពិធីករ ទាំងតារាកិត្តិយស​ក្នុង​កម្មវិធី “Mr. Chef Khmer” នាំគ្នា​អុកឡុក​ឆាកប្រកួត​ផ្ទុះសំណើច​តាំងពី​បើកក្បាល​កម្មវិធី

ភ្នំពេញ៖ កម្មវិធីថ្មីរបស់ស្ថានីយទូរទស្សន៍ MyTV ក្នុងឆ្នាំថ្មី “Mr. Chef Khmer” សប្តាហ៍ទី១ ត្រូវបានរកឃើញដោយតារាកិត្តិយសលោក វេហាស៍ ដែលមានថ្វីដៃធ្វើម្ហូបមានរសជាតិឆ្ងាញ់ជាងគេក្នុងចំណោមតារាកិត្តិយស៣រូបទៀតគឺ នេនទុំ កញ្ញា ប្រេម៉ា និងកញ្ញា ម៉ូម៉ូ។

ដើម្បីដណ្តើមប្រាក់រង្វាន់ពីកម្មវិធី អ្នកទាំង៤ បានព្យាយាមអស់ពីសមត្ថភាពជាមួយប្រធានបទមុខម្ហូប “ឡុកឡាក់” ដែលដំបូងឡើយគ្រប់គ្នាគិតថាងាយស្រួល ដោយឡែក ឡុកឡាក់ ដែលជាទូទៅគឺយកសាច់គោ ឬសាច់ជ្រូកមកធ្វើ បែរត្រូវប្តូរទៅជាបង្កងនាគវិញ ដែលត្រង់ចំណុចនេះគឺមានភាពលំបាកបន្តិចក្នុងការច្នៃ។

បន្ថែមពីការប្រកួតធ្វើម្ហូបយ៉ាងស្វិតស្វាញ ការប្រកែកតវ៉ាបែបកំប្លុកកំប្លែង ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពសប្បាយរីករាយផងនោះ កម្មវិធី ក៏មានប្រាក់រង្វាន់សម្រាប់អ្នកដណ្តើមបានជ័យលាភី និងរង្វាន់លើកទឹកចិត្តសម្រាប់តារាកិត្តិយស នេនទុំ ដែលជាបេក្ខជនបង្កើនបរិយាកាសសប្បាយៗដល់កម្មវិធីផងដែរ។

ចង់ដឹងថា កម្មវិធីថ្មីរបស់ស្ថានីយទូរទស្សន៍ MyTV “Mr. Chef Khmer” សប្តាហ៍ទី១បង្កើតការសប្បាយយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង