ភ្នំពេញ៖ រឿងភាគថ្មីបែបសម័យដែលមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនរូបក្នុងរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ធានាថា ទស្សនីយភាពមួយនេះ នឹងធ្វើឱ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍តាំងពីភាគដំបូង។
សាច់រឿងដែលអ្នកគ្រូពេទ្យស្អាតបានចុះបំពេញបេសកកម្មតាមស្រុកភូមិដាច់ស្រយាលដើម្បីណែនាំពីសារប្រយោជន៍នៃសុខភាព បានជួបជាមួយប៉ូលិសសង្ហាអំឡុងពេលបំពេញការងារនោះមិនដឹងឡើយថា មួយគូនេះពេលបានជួបគ្នាដំបូង នឹងមានអារម្មណ៍ថាចុះសម្រុងគ្នា ឬ ការជាគូជម្លោះឡើយ។
សាច់រឿងដែលពោរពេញទៅដោយចំណេះដឹង ជាពិសេសភាពកំប្លុកកំប្លែងក្នុងសាច់រឿងមួយនេះ ប្រាកដជាមិនធ្វើឱ្យទស្សនិកជនខកបំណងក្នុងការទន្ទឹងរង់ចាំឡើយ។ ដូចនេះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា ចាប់ពីវេលាម៉ោង៧យប់នេះ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital តាមរយៈផេកផ្លូវការរបស់ CTN TV Drama៕
(ទស្សនាវីដេអូ)