ហុងកុង៖ តារាសម្តែងហុងកុងវ័យ ៥៩ឆ្នាំ Kwong Wa ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈការសម្តែងជាតួអង្គ ថាំង សាងចាង ឬ ថាំងចេង ក្នុងរឿង “ដំណើរឆ្ពោះទៅភាគខាងលិច” អំឡុងឆ្នាំ១៩៩៦ និងភាពយន្តល្បីៗជាបន្តបន្ទាប់ទៀត បានប្រកាសវិលចូលសិល្បៈវិញ។
រហូតដល់ឆ្នាំ២០១០ ក្រោយថតរឿង Criminal Investigation រួចមក Kwong Wa បានចូលនិវត្តន៍យ៉ាងឆាប់រហ័សដើម្បីធ្វើជាភ្នាក់ងារផ្នែកលក់ធានារ៉ាប់រងវិញ។ លោកធ្លាប់បានចែករំលែកថា លោក មិនមានគម្រោងនឹងវិលចូលសិល្បៈវិញឡើយ ប៉ុន្តែរយៈពេល១១ឆ្នាំក្រោយមក ពេលនេះលោក បែរជាបញ្ជាក់នៅក្នុងវីដេអូខ្លីមួយត្រឹមរយៈពេល៣នាទីថា លោកនឹងវិលចូលសិល្បៈវិញហើយ។
គួរបញ្ជាក់ដែរថា ទោះបីជាបាត់មុខពីសិល្បៈអស់រយៈពេលជាយូរក៏ដោយ ប៉ុន្តែសំអាងលើសមត្ថភាពតារាជើងចាស់រូបនេះ ជឿថាលោក នៅតែមានទីផ្សារអាចឈរជើងលើវិថីសិល្បៈដដែល៕