×

សាសនិក​ហិណ្ឌូ​ជិត១លាននាក់ គ្រោង​ងូតទឹក​លាងបាប​នៅ​ទន្លេគង្គា ថ្ងៃទី១៤មករា ខណៈ​បញ្ហា​កូវីដ១៩​នៅតែបន្ត

ឥណ្ឌា៖ ក្រុមមន្ត្រីអាជ្ញាធរនៅរដ្ឋកុលកាតា ប្រទេសឥណ្ឌា បានប្រាប់ដល់បណ្តាញផ្សព្វផ្សាយព័ត៌មានរ៉យទ័រថា តាមការរំពឹងទុកអាចនឹងមានក្រុមបូជនីយេសហិណ្ឌូប្រមាណជាជិត ១លាននាក់ នឹងធ្វើការជួបជុំគ្នានៅមាត់ច្រំាងតាមដងទន្លេគង្គា នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នំា២០២២ខាងមុខ ដើម្បីចូលរួមកម្មវិធីពិធីងូតទឹកលាងបាបតាមនិយាមសាសនា ខណៈស្ថានភាពនៃការឆ្លងពីវីរុសកូវីដ១៩ បានរាតត្បាតនៅពាសពេញប្រទេសឥណ្ឌា។

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ប្រទេសឥណ្ឌា បានរកឃើញករណីឆ្លងថ្មីរហូតដល់ទៅ ១៦៨.០៦៣ករណី កាលពីថ្ងៃអង្គារ ដែលតួលេខនេះ បានកើនឡើងដល់ទៅ ២០ខ្ទង់នៅក្នុងរយៈពេល១ខែ។ ភាគច្រើនអ្នកឆ្លង បានជាសះស្បើយឡើងវិញនៅក្នុងផ្ទះ ជាជាងមកសម្រាកនៅតាមមន្ទីរពេទ្យ ព្រោះថា មានការកកកុញច្រើន។
រដ្ឋភាគច្រើននៅក្នុងប្រទេសឥណ្ឌា បានប្រកាសដាក់បំរាមគោចរពេលរាត្រី ខណៈដែលទីក្រុងញូវដេល្លី បានដាក់ការបិទខ្ទប់នៅថ្ងៃចុងសប្តាហ៍ ក្នុងនោះមានបិទខ្ទប់ការិយាល័យឯកជន ភោជនីយដ្ឋាន និងបានីយដ្ឋានជាដើម ដើម្បីទប់ទល់ទៅនឹងការរាតត្បាតវីរុសបំប្លែងថ្មីអូមីក្រុង។

លោក បានគីម ចន្ត្រាហាហ្ស៍រ៉ា (Bankim Chandra Hazra) ជាមន្ត្រីជាន់ខ្ពស់ប្រចំានៅក្នុងរដ្ឋប៊ែងហ្គាល់ភាគខាងលិចបាននិយាយថា មនុស្សម្នាមកពីគ្រប់ទិសទី អាចចន្លោះ ៨សែននាក់ ដល់ទៅ ១លាននាក់ ហើយយើងកំពុងតែព្យាយាមអនុវត្តនូវពិធីសារកូវីដ១៩។

ដោយឡែកក្រុមមន្ត្រីជំនាញផ្នែកសុខាភិបាលបានបង្ហាញក្តីកង្វល់ជុំវិញរឿងការជួបជុំទ្រង់ទ្រាយធំបែបនេះ វាអាចនឹងមានការឆ្លងរាតត្បាតបន្តទៀត ដោយសារតែមានមនុស្សច្រើននាក់ពេកចូលក្នុងព្រឹត្តិការណ៍ប្រចំានេះ។ ទោះបីជាបែបណាក៏ដោយចុះ ក្រុមអ្នកជំនាញការលើបញ្ហាសុខភាពដដែល នៅតែទទូចឱ្យមន្រ្តីអាជ្ញាធរព្យាយាមទប់ស្កាត់ ដើម្បីកុំឱ្យមានការឆ្លងរាតត្បាតខ្លំាងក្លាដូចកាលពីគ្រាមុនទៀត។

រហូតមកទល់នឹងព្រឹកថ្ងៃពុធនេះ ប្រទេសឥណ្ឌា ត្រូវគេរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩កើនឡើងដល់ទៅ ៣៥,៨៨លានករណី ដែលជាតួលេខធំបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ។ ចំណែកអ្នកស្លាប់វិញកើនឡើងដល់ទៅ ២៧៧នាក់ ទៅ ៤៨៤.២១៣នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នំាថ្ងៃទី១៤ ខែមករា ត្រូវគេចាត់ទុកថា ជាទិវាហិណ្ឌូ ម៉ាការ៍ សង្ក្រាន្តិ (Makar Sankranti )ដែលភាគច្រើនក្រុមបូជនីយេសគេមានជំនឿថា ទឹកអាចនំាយកអំពើបាបចេញពីសន្តានចិត្តបាន ដោយហេតុផលនេះហើយទើបបានជាពិធីងូតទឹកលាងបាប៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស

ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង