×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

គួរ​ឱ្យបារម្ភ​ណាស់! WHO ព្រមាន​ថា ប្រជាជន​អឺរ៉ុប​ជាង៥០% នឹង​អាច​ឆ្លង​អូមីក្រុង

កូហ្វេនហេហ្គេន៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាងពាក់កណ្តាលនៃប្រជាជននៅអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវទៅរកការឆ្លងមេរោគអូមីក្រុង ក្នុងរយៈពេលពីរខែខាងមុខ ប្រសិនបើការឆ្លងនៅតែបន្តក្នុងអត្រាបច្ចុប្បន្ន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយកប្រចាំតំបន់ លោក Hans Kluge បានព្រមានថា វីរុសអូមីក្រុង ជារលកថ្មីដែលឆ្លងពីភាគខាងលិចទៅភាគខាងកើតតំបន់អឺរ៉ុប។

លោក Kluge បានប្រាប់អ្នកយកព័ត៌មានថា ក្នុងអត្រានេះ វិទ្យាស្ថានសម្រាប់ការវាស់វែង និងការវាយតម្លៃសុខភាព (IHME) ព្យាករថា ច្រើនជាង ៥០% នៃចំនួនប្រជាជនក្នុងតំបន់ (អឺរ៉ុប) នឹងឆ្លងវីរុសអូមីក្រុង ក្នុងរយៈពេល ៦ ទៅ ៨ សប្តាហ៍ខាងមុខ។

តំបន់អឺរ៉ុបរបស់ WHO មានប្រទេស និងដែនដីចំនួន ៥៣ រួមទាំងតំបន់មួយចំនួននៅអាស៊ីកណ្តាល។ យោងតាម WHO ប្រទេសចំនួន ៥០ ក្នុងចំណោម៥៣ប្រទេសនេះ បានរាយការណ៍ពីករណីអូមីក្រុង។

Kluge បាននិយាយថា ទំហំនៃការឆ្លងដែលមិនធ្លាប់មានពីមុនមកឡើយ ឥឡូវនេះមានន័យថា ប្រទេសនានា កំពុងប្រឈមនឹងការកើនឡើងនៃការសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែបានបន្ថែមថា អត្រាមរណភាពនៅតែមានស្ថិរភាព។ នៅទូទាំងពិភពលោក ការស្លាប់ដោយសារកូវីដ១៩ មានចំនួន ៥,៥ លាននាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង