ភ្នំពេញ៖ កាលពីពេលថ្មីៗនេះលោក ប៊ុន ផាក បានចែករំលែកពាក្យមួយឃ្លាបែបនេះថា “ធ្លាប់ជួបការប្រមាថ ទើបដឹងពីតម្លៃនៃពាក្យសរសើរ”។ មួយឃ្លានេះ បានធ្វើឱ្យមហាជននាំគ្នាចូលទៅរិះគន់លោកមិនសំចៃមាត់រាប់ពាន់ comments ប៉ុន្តែក្នុងនោះបែរតារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បានបញ្ចេញមតិផ្ទុយពីគេបែបនេះថា៖
“សូមស្វាគមន៍មកកាន់គេហទំព័រហ្វេសបុកសាជាថ្មី សូមបន្តការបង្កើតវីដេអូលើកទឹកចិត្តបន្តទៀតប្អូនប្រុស ខ្ញុំគឺជាអ្នកគាំទ្ររបស់លោកមួយរូប…តាមដែលខ្ញុំចាប់អារម្មណ៍កន្លងមក លោកមិនដែលថាខ្លួនជាគ្រូជោគជ័យម្តងណាឡើយ លោកគឺជាអ្នកនិយាយសាធារណៈដែលមានឥទ្ធិពលលើអ្នកគាំទ្រជាច្រើន…រឿងអាស្រូវស្នេហារបស់លោកគឺជារឿងផ្ទាល់ខ្លួន ហើយខ្ញុំក៏មិនទាញរឿងនេះចូលនៅពេលដែលបញ្ហាមួយនេះបានកើតឡើងជាច្រើននៅលើពិភពលោក ហើយនេះវាជារឿងរបស់អ្នកទាំង៣ប៉ុណ្ណោះ”។
គួរបញ្ជាក់ដែរថា Comment របស់តារាសម្តែងលោក សាវិន ហ្វីលីព បានធ្វើឱ្យមានការបញ្ចេញមតិតបតទៅវិញដោយទោះជាយ៉ាងណាក៏ពួកគេមិនយល់ស្របនឹងការលើកឡើងរបស់តារាសម្តែងរូបនេះឡើយ រិតតែមិនគាំទ្រការសរសើតរបស់លោក ប៊ុន ផាក ដែលគ្រប់គ្នាធ្លាប់ហៅថាគ្រូជ័យវ័យក្មេងកន្លងមក៕