ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យទំនិញតាមបណ្ដាទីផ្សារ មុនពេលពីធីបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់។
សកម្មភាពនេះ បានធ្វើឡើងនៅក្នុងខេត្តរតនគិរី និងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ដើម្បីធានានូវគុណភាពទំនិញដែលចរាចរលើទីផ្សារក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាពដាក់ចរាចរនៅលើទីផ្សារចំនួន ២៣.៥៩គីឡូក្រាម។ ទំនិញដែលត្រូវបានរកឃើញខាងលើ ត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ព្រមទាំងបានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញ និងបានណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាពបន្តទៀត៕