ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៤នាក់ ក្នុងនោះករណីនាំចូលចំនួន ១២នាក់ ប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ប្រភេទអូមីក្រុង ២នាក់ ខណៈអ្នកជំងឺចំនួន ៩នាក់ជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៦៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.០៤៣នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕