×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែបម្រើ Philippe Coutinho អាច​បង្ហាញខ្លួន​លើកដំបូង​ឱ្យ Aston Villa ពេលជួប Man UTD ចុងសប្តាហ៍​នេះ

ខ្សែបម្រើ Philippe Coutinho បានពិនិត្យសុខភាពរួចរាល់ ហើយនឹងអាចលេងឱ្យ Aston Villa សម្រាប់ប្រកួតដំបូង ក្នុងការប្រកួត Premier League ទល់នឹងក្រុម Manchester United នៅថ្ងៃចុងសប្តាហ៍នេះ។

Coutinho ដែលផ្ទេរពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង បច្ចុប្បន្នកំពុងនៅប្រទេសបារាំង ដើម្បីបំពេញបែបបទឯកសារនានា ហើយរូបគេនឹងចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មី នៅថ្ងៃពុធនេះ។
ជាការពិត ក្រោយពីបានព្យាបាលជំងឺកូវីដ១៩ ដែលបានឆ្លងជាមួយមិត្តរួមក្រុម Barcelona កាលពីចុងខែធ្នូកន្លងទៅ Philippe Coutinho ត្រូវការចូលរួមការប្រកួត២ ទៅ៣ដងទៀត ដើម្បីអាចអោយកាយសម្បទារបស់គេឈានដល់កម្រិតដែលអាចលេងបានពេញលេញវិញ ហើយការប្រកួតជាមួយ Manchester United គឺជាឱកាសមួយក្នុងចំណោមនោះ។

សូមបញ្ជាក់ដែរថា Philippe Coutinho វ័យ២៩ឆ្នាំ អាចនឹងត្រូវបានក្លិប Aston Villa ទីញដាច់ក្នុងតម្លៃ ៣៣លានផោន បើសិនជារូបគេបង្ហាញខ្លួនបានល្អរហូតដល់ចប់រដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង