×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

AC Milan ដាក់​គោលដៅ​យក​ខ្សែការពារ​Eric Bailly របស់ Man Utd នៅក្នុង​ទីផ្សារ​ដោះដូរ​ខែមករា

ខ្សែការពារ Eric Bailly របស់ Manchester United គឺជាគោលដៅរបស់ក្លិបមកពីក្របខណ្ឌ Serie A, AC Milan ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអុីតាលី។

កីឡាករសញ្ជាតិកូតឌីវ័រ ដែលបានចូលរួមជាមួយបិសាចក្រហមពីក្លិប Villereal កាលពីឆ្នាំ២០១៦ បានបង្ហាញខ្លួនចំនួន ១១៣ លើកសម្រាប់ក្លិប ចាប់តាំងពីការមកដល់ ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់។

របាយការណ៍បានឱ្យដឹងថា AC Milan ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករានេះ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ថា កិច្ចសន្យានេះ បង្កប់លក្ខខណ្ឌសម្រាប់ការទិញផ្ដាច់ ឬយ៉ាងណានោះទេ។

Bailly បានរងរបួសជាច្រើនដង និងមិនអាចជាប់ជាជម្រើសដំបូងឡើយ។ កីឡាករវ័យ ២៧ឆ្នាំ បាត់បង់ឱកាសទៀតសម្រាប់ការបង្ហាញខ្លួននៅ Old Trafford ចាប់តាំងពីការមកដល់របស់ខ្សែការពារ Raphael Varane នៅរដូវក្តៅ។

Baily បានចុះកុងត្រាថ្មីជាមួយ Man United កាលពីខែមេសាឆ្នាំមុន ដើម្បីបន្តនៅរហូតដល់ឆ្នាំ២០២៤។ បច្ចុប្បន្ន Bailly ជាប់កាតព្វកិច្ចអន្តរជាតិ នៅក្នុងពានរង្វាន់ Africa Cup of Nations (AFCON) លើកទីបីរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកូតឌីវ័រ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង