×

តារាចម្រៀង និង​បុគ្គល​ល្បីៗ ចែករំលែក​គោលដៅ​ធំៗ និង​បំផុស​គំនិត​សម្រាប់​ឆ្នាំថ្មី Year of The Tiger 2022

ភ្នំពេញ៖ Tiger Beer ដែលជាម៉ាកសញ្ញាផលិតផលល្បីលំដាប់លេខមួយនៅអាស៊ីមានប្រភពមកពីប្រទេសសិង្ហបុរី និងត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោកចាប់តាំងពីឆ្នាំ១៩៣២មក បានផ្ដួចផ្ដើមយុទ្ធនាការអបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger 2022 សម្រាប់ប្រជាជនកម្ពុជា ស្របពេលដែលឆ្នាំថ្មី ឆ្នាំសាកល ២០២២ ទើបនឹងឈានមកដល់ថ្មីៗនេះ ដោយមានការចូលរួមគាំទ្រពីសំណាក់តារាចម្រៀង និងបុគ្គលល្បីៗជាច្រើនរូប។

បន្ទាប់ពីព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ Year of The Tiger 2022 New Year’s Eve អមដោយទស្សនីយភាពដ៏ជក់ចិត្តដើម្បីអបអរស្វាគមន៍ឆ្នាំថ្មី ឆ្នាំនៃភាពជឿជាក់ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រួចមក យើងឃើញមានតារាចម្រៀង និងបុគ្គលល្បីៗជាច្រើនរូប បានបង្ហាញនូវទស្សនៈវិជ្ជមានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ។

តាមរយៈខ្សែវីដេអូដែលបានចេញផ្សាយលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់តារាចម្រៀងល្បីៗរួមមាន លោក ព្រាប សុវត្ថិ អ្នកនាង មាស សុខសោភា លោក ហ្សូណូ រួមមានកីឡាករបាល់ទាត់កម្ពុជាដ៏ឆ្នើមពីររូបគឺ លោក ធារី ចន្ថាប៊ីន និងលោក កែវ សុខផេង បានលើកឡើងពីអត្ថន័យ គោលដៅ និងគន្លឹះសំខាន់ៗដើម្បីសម្រេចឱ្យបានជោគជ័យក្នុង Year of The Tiger 2022 ។

តារាចម្រៀងដ៏ល្បីគ្រប់សម័យកាលតាំងពីទសវត្សរ៍ឆ្នាំ៩០ មកទល់បច្ចប្បន្ន លោក ព្រាប សុវត្ថិ បានលើកឡើងថាលោកពិតជារំភើបរីករាយចំពោះការមកដល់នៃឆ្នាំថ្មី ២០២២ នេះ ហើយលោកសង្ឃឹមថា វានឹងក្លាយជាឆ្នាំដែលនាំមកនូវអ្វីដែលថ្មីៗបន្ថែមទៀតសម្រាប់លោក។

“សម្រាប់ខ្ញុំ Year of The Tiger 2022 ឆ្នាំខាល
គឺជាឆ្នាំដែលបង្ហាញពីភាពអង់អាចក្លាហាន និងភាពជឿជាក់។ គោលបំណងធំរបស់ខ្ញុំគឺត្រូវសម្រេចជោគជ័យលើមុខជំនួញរបស់ខ្ញុំ។”
តារាចម្រៀងជើងចាស់រូបនេះ ក៏បានលើកទឹកចិត្ត និងចែករំលែកនូវគន្លឹះសំខាន់ៗក្នុងការសម្រេចគោលដៅដ៏ធំដល់គ្រប់គ្នាឱ្យមានផែនការច្បាស់លាស់ និងជឿជាក់លើខ្លួនឯងផងដែរ។

ចំពោះលោក ធារី ចន្ថាប៊ីន កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្លិបវិសាខា ព្រមទាំងជាបុគ្គលតំណាងរបស់ Tiger ដែរនោះ បានលើកឡើងថាការប្រសិទ្ធនាម Year of The Tiger 2022 ជាឆ្នាំនៃភាពជឿជាក់ និងពិតជាមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់រូបលោកផ្ទាល់ ក៏ដូចជាមនុស្សគ្រប់គ្នាផងដែរ។
កីឡាដែលអាចលេងជាខ្សែបម្រើ និងខ្សែការពារដ៏ឆ្នើមរូបនេះ បានប្រាប់ពីគោលបំណងធំៗរបស់លោកឱ្យដឹងផងដែរថា “គោលដៅធំបំផុតរបស់ខ្ញុំគឺឈ្នះពានទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងមើលថែគ្រួសារខ្ញុំឱ្យបានល្អ។ ដើម្បីសម្រេចគោលដៅទាំងនេះខ្ញុំត្រូវតែខំប្រឹងព្យាយាម ជឿជាក់លើខ្លួនឯង និងមានទំនុកចិត្តខ្ពស់”។

ចំណែកឯកីឡាករ កែវ សុខផេង កីឡាករជម្រើសជាតិ និងក្លិបវិសាខា ហើយក៏ជាបុគ្គលតំណាង Tiger ដែរ ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា Year of The Tiger គឺតំណាងឱ្យភាពអង់អាច ភាពជោគជ័យ និងភាពជឿជាក់។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានបន្ថែមថា “គោលបំណងធំរបស់ខ្ញុំក្នុងឆ្នាំ2022 គឺចង់បានពានពីរគឺ Cambodia League និង Samdech Techo Hun Sen Cup។”

ជាមួយនេះដែរកីឡាករឆ្នើម និងជាបុគ្គលតំណាងរបស់ Tiger ទាំងពីររូបនេះ ក៏បានចែករំលែកបទពិសោធ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែលស្នេហាកីឡាបាលទាត់ និងចង់ក្លាយជាកីឡាករអាជីពឱ្យបញ្ចេញនូវ សក្ដានុពល និងទេពកោសល្យរបស់ខ្លួនជាមួយនឹងភាពក្លាហាន និងភាពជឿជាក់ដើម្បីសម្រេចនូវក្ដីសុបិន្ត និងជោគជ័យនាពេលអនាគតផងដែរ។

អ្នកនាង មាស សុខសោភា វិញក៏បានលើកឡើងស្រដៀងគ្នាដែរថា “ឆ្នាំ២០២២ គឺឆ្នាំដែលយើងត្រូវបង្ហាញពីភាពក្លាហាន និងភាពជឿជាក់ ដើម្បីស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត។ ហើយគោលដៅធំបំផុតរបស់ខ្ញុំក្នុងឆ្នាំនេះគឺធ្វើរឿងល្អៗឱ្យបានកាន់តែច្រើនសម្រាប់កម្ពុជា ពិសេសគឺធ្វើបទចម្រៀងថ្មីប្លែកអស្ចារ្យសម្រាប់អ្នកគាំទ្រ។” តារាចម្រៀងរូបនេះ ក៏បានបន្ថែមទៀតថា បើទោះបីជាកិច្ចការនេះមិនមែនជារឿងងាយស្រួល ប៉ុន្តែអ្នកនាងនឹងខិតខំឱ្យអស់ពីសមត្ថភាព ហើយអ្នកនាងក៏បានផ្ដល់ជាសារលើកទឹកចិត្តឱ្យអ្នកគាំទ្រទាំងអស់ជឿជាក់លើខ្លួនឯង ស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុង Year of The Tiger 2022។

ចំពោះលោក ហ្សូណូ ជាតារាចម្រៀង និងតារាសម្ដែងមួយរូបវិញ ក៏បានបញ្ជាក់ឱ្យដឹងថា Year of The Tiger ត្រូវតែជាឆ្នាំនៃភាពជោគជ័យដែលពោរពេញដោយភាពច្នៃប្រឌិត គំនិតថ្មីៗ និងភាពជឿជាក់ ហើយគោលដៅធំបំផុតរបស់លោកគឺពង្រឹងសមត្ថភាពសិល្បៈរបស់លោក និងពង្រីកមុខជំនាញផ្ទាល់ខ្លួន។
“ខ្ញុំចង់ពង្រឹងសមត្ថភាពសិល្បៈ និងពង្រីកមុខជំនាញផ្ទាល់ខ្លួនបន្ថែម។ ជំហានដំបូងខ្ញុំត្រូវតែមានភាពក្លាហាន និងភាពជឿជាក់ដើម្បីសម្រេចគោលដៅនេះ។” តារាចម្រៀងមុខប្រជាប្រិយរូបនេះ ក៏បានផ្ដល់ជាសារបន្ថែមដល់អ្នកគាំទ្រដែរថា លោកចង់ឱ្យឆ្នាំនេះក្លាយជាឆ្នាំសម្រាប់គ្រប់គ្នាឆ្ពោះទៅរកជោគជ័យ។
“បើសិនជាយើងកំណត់ខ្លួនឯង និងរកខ្លួនឯងឃើញហើយ ដួលត្រូវតែហ៊ានងើប និងត្រូវពង្រឹងខ្លួនឱ្យខ្លាំងជាឆ្នាំមុនៗ។”

លោក Jeroen Shoorel ជា Premium Portfolio Manager ស្ថិតនៅក្រោម ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា “ថ្វីបើ Year of The Tiger 2022 មិនមែនជាឆ្នាំកំណើតគ្រប់គ្នាក៏ដោយ ប៉ុន្តែវាជានិមិត្តរូបនៃភាពអង់អាច និងភាពជឿជាក់។ យើងមានឆន្ទៈដូចគ្នាក្នុងការចាប់យកឱកាសដើម្បីភាពជោគជ័យក្នុងឆ្នាំថ្មីនេះ។ យើងក៏ចង់ឱ្យគ្រប់គ្នាបញ្ចេញនូវភាពអង់អាច និងភាពជឿជាក់ហើយចាត់ទុកឆ្នាំនេះជាឆ្នាំនៃភាពជឿជាក់សម្រាប់របស់ខ្លួន ក៏ដូចជាសម្រាប់កម្ពុជាទាំងមូល។”

ចង់ជ្រាបច្បាស់ពីអត្ថន័យសូមរីករាយទស្សនាវីដេអូជំរុញទឹកចិត្តពីសិល្បករ និងបុគ្គលតំណាងទាំង៥រូបរបស់យើងនៅទីនេះ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង