វីរុសបំប្លែងថ្មី អូមីក្រុង ក៏អាចឆ្លងលើកុមារដូចគ្នា ហើយរោគសញ្ញា អាចមានលក្ខណៈខុសគ្នាតិចតួច បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ។ យោងតាមការសិក្សាថ្មីមួយ បានបង្ហាញថា វ៉ារ្យ៉ង់ អូមីក្រុង អាចនាំឱ្យក្មេងក្អកខ្លាំង។ កត្តានេះ បណ្ដាលមកពីកូន ដកដង្ហើមតាមផ្លូវដង្ហើម ដែលរលាក។
រោគសញ្ញាដទៃទៀតរបស់វីរុសបំប្លែងថ្មី អូមីក្រុង កើតចំពោះកុមារ
ដោយសារតែកុមារក្រោមអាយុ ៥ឆ្នាំ មានហានិភ័យខ្ពស់ ក្នុងការឆ្លងមេរោគ ប៉ាម៉ាក់ គប្បីសង្កេតមើលរោគសញ្ញាមួយចំនួន នៃវីរុសកូវីដ-១៩ប្រភេទ អូមីក្រុង ដែលអាចកើតលើកូនឱ្យបានដិតដល់បំផុត។
បើតាមរបាយការណ៍ បានបង្ហាញថា អាការគ្រុនក្ដៅ ហៀរសំបោរ ឈឺក ឈឺខ្លួនប្រាណ និងក្អក ឬក្អកស្ងួត សុទ្ធតែជារោគសញ្ញាទូទៅដែលកូនអាចជួបប្រទះ។ ដូច្នេះហើយ ដើម្បីការពារកូនពីការឆ្លងវីរុសកូវីដ១៩ ជាពិសេសវីរុសប្រភេទថ្មី អូមីក្រុង ប៉ាម៉ាក់គប្បីអនុវត្តវិធានសុវត្ថិភាព ឱ្យបានខ្ជាប់ខ្ជួន។
រោគសញ្ញាផ្លូវដង្ហើមខាងលើនៃវីរុសបំប្លែងថ្មី អូមីក្រុង កើតឡើងចំពោះមនុស្សទូទៅ
ជាក់ស្ដែង ថ្វីត្បិតតែ វ៉ារ្យ៉ង់ អូមីក្រុង បង្កជារោគសញ្ញាស្រាលក្ដី ប៉ុន្តែវីរុសនេះ ក៏អាចបំផ្លាញសរីរាង្គណាមួយនៅក្នុងរាងកាយរបស់យើងផងដែរ។ ពិតណាស់ អូមីក្រុង អាចបំផ្លាញផ្លូវដង្ហើម ដែលបង្កជារោគសញ្ញាមួយចំនួន ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យបានកាន់តែឆាប់ កាន់តែប្រសើរ។ រោគសញ្ញាទាំងនេះមានដូចជា៖
• ហៀរសំបោរ
• ឈឺក
• រមាស់ក
• តឹងច្រមុះ
• ក្អកស្ងួត
• ឈឺក្បាល
• ឈឺខ្នងផ្នែកខាងក្រោយ
• ឈឺសាច់ដុំ
• ចង្អោរ
• អស់កម្លាំងខ្លាំង
• កណ្ដាស់
• ពណ៌ស្បែកជុំវិញបបូរមាត់ និង ក្រចកប្រែប្រួល ៕
ប្រភព៖ Hellokrupet