អាមេរិក៖ ព្រះអង្គម្ចាស់ អេនឌ្រូ (Andrew) ដែលមានព្រះជន្ម ៦១វស្សា របស់ចក្រភពអង់គ្លេស បានឡើងតុលាការនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបណ្តឹងរបស់នាង Virginia Giuffre ដែលចោទប្រកាន់ព្រះអង្គម្ចាស់ ពីបទរំលោភបំពានផ្លូវភេទនាង នៅពេលនាងនៅក្មេង។
នៅក្នុងការសម្រេចមួយ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ចៅក្រមអាមេរិក លោក Lewis Kaplan បាននិយាយថា អ្នកស្រី Giuffre អាយុ ៣៨ឆ្នាំ អះអាងថា ព្រះអង្គម្ចាស់ Andrew បានវាយដំនាង និងដោយចេតនា បណ្តាលឱ្យគាត់មានវិបត្តិផ្លូវចិត្ត។
ចៅក្រមនៅ Manhattan បាននិយាយថា វាមិនទាន់គ្រប់គ្រាន់ទេក្នុងការវាយតម្លៃទង្វើរបស់ព្រះអង្គម្ចាស់ Andrew ដើម្បីទម្លាក់ការសង្ស័យ លើការអះអាងទាំងនោះ។
ព្រះអង្គម្ចាស់ Andrew ដែលជាកូនប្រុសទីពីររបស់ម្ចាស់ក្សត្រី Elizabeth បានបដិសេធការចោទប្រកាន់របស់អ្នកស្រី Giuffre ដែលថាគាត់បានបង្ខំនាងឱ្យរួមភេទជាមួយ កាលពីជាង ២ទសវត្សរ៍មុននៅផ្ទះរបស់អតីតសហការី Ghislaine Maxwell នៅទីក្រុងឡុងដ៍ ហើយបានធ្វើបាបនាង។ ការកាត់ក្តី អាចចាប់ផ្តើមនៅចន្លោះខែកញ្ញា និងខែធ្នូ ឆ្នាំ២០២២ ប្រសិនបើគ្មានដំណោះស្រាយ៕