×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ថ្មី ៣៤នាក់ ជាករណី​នាំចូល ២២នាក់ និងឆ្លង​សហគមន៍ ១២នាក់ ជា​ប្រភេទ​អូមីក្រុង

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៤នាក់ ក្នុងនោះករណីនាំចូលចំនួន ២២នាក់ ប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ប្រភេទអូមីក្រុង ១២នាក់ ខណៈអ្នកជំងឺចំនួន ១៤នាក់ជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៧១៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧.០៥៧ នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង