×

បុរស​អនាថា​អង្គុយ​ធ្វើខួបកំណើត​ឱ្យសុនខ​របស់ខ្លួន​ទាំងទឹកភ្នែក ទទួលបាន​ការចាប់អារម្មណ៍​រហូត​មាន​អ្នកជួយ​រកការងារ​ឱ្យធ្វើ

កូឡុំប៊ី៖ មិនមានប្រាក់ មិនមានផ្ទះក៏មិនជាបញ្ហាសម្រាប់បុរសអនាថាជនជាតិកូឡុំប៊ីម្នាក់ ឈ្មោះ Choco បានធ្វើខួបកំណើតដល់សុនខរបស់លោកមួយក្បាល ដោយមានទាំងនំខេក និងទៀនសម្រាប់សុនខ ដែលលោកបានចាត់ទុកជាសាច់ញាតិ។

ជាក់ស្តែង Choco មានសុនខចំនួន ២ក្បាល ឈ្មោះ Nena និង Shaggy។ លោកបានធ្វើខួបកំណើតតូចមួយសម្រាប់ Shaggy ប៉ុន្តែបើតាមវីដេអូបានបង្ហាញឱ្យឃើញថា Choco បានអង្គុយញ៉ាំនំខេកបណ្តើរ យកដៃជូតទឹកភ្នែកបណ្តើរ និងឱបថើបសត្វសុនខរបស់លោក មិនដឹងថាអារម្មណ៍ពេលនោះលោកកំពុងគិតអ្វីឡើយ។

វីដេអូរបស់ Choco ដែលអង្គុយឆ្លងថ្ងៃកំណើតជាមួយសុនខកម្សត់របស់ខ្លួន ត្រូវបានចែករំលែកលើបណ្តាញសង្គម និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ បន្ទាប់ពីពេលនោះមក លោក David Guerrero ជាបុគ្គលិកអង្គការសិទ្ធិមនុស្សបានជួយរកការងារ និងកន្លែងស្នាក់នៅឱ្យ Choco ថែមទាំងបានរៀបចំអាហារ ដើម្បីចែកដល់សុនខអនាថាតាមផ្លូវជាច្រើនទៀតផង៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង