×

ប្រាក់ចំណូល​របស់ Man City រកបាន​លើស Manchester United ជា​លើកដំបូង

ម្ចាស់ជើងឯកក្របខណ្ឌ Premier League បានបង្ហាញគណនីហិរញ្ញវត្ថុរបស់ពួកគេកាលពីថ្ងៃពុធថា ប្រាក់ចំណូលរបស់ Manchester City រកបានលើសពី Manchester United ជាលើកដំបូង កាលពីឆ្នាំមុន។

Man City បានរាយការណ៍ថា ប្រាក់ចំណូលរបស់ក្លិបគឺ ៥៦៩,៨លានផោន (៧៨០លានដុល្លារអាមេរិក) សម្រាប់រដូវកាល ២០២០-២១។ វាជាការកើនឡើងនៃប្រាក់ចំណូល ១៩ ភាគរយកាលពីឆ្នាំមុន ជាមួយនឹងប្រាក់ចំណេញសរុបចំនួន ២,៤ លានផោន។

Manchester United ដែលបានបញ្ចប់ទៅ ១២ពិន្ទុតាមពីក្រោយ Man City ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន បានកត់ត្រាប្រាក់ចំណូលចំនួន ៤៩៤,១ លានផោនសម្រាប់រយៈពេល១ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

Man City បានក្លាយជាម្ចាស់ជើងឯក Premier League និង League Cup រដូវកាលមុន ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូង ដោយចាញ់ Chelsea ១-០ ក្នុងទីក្រុង Porto ។

ប្រាក់ចំណូលកើនឡើង គឺបន្ទាប់ពីការខាតបង់ចំនួន ១២៦លានផោនក្នុងរដូវកាល២០១៩-២០ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានវាយប្រហារជាលើកដំបូង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង