×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea លុប​កិច្ចសន្យា​ខ្ចីជើង​របស់​ខ្សែបម្រើ​ស្លាប Kenedy ជាមួយ​ក្លិប Flamengo

សេចក្ដីរាយការណ៍នៅប្រទេសប្រេស៊ីលបានឱ្យដឹងថា ក្លិប Chelsea បានកោះហៅ Kenedy មកវិញពីការខ្ចីនៅក្លិប Flamengo ក្របខណ្ឌ Carioca Serie A ហើយខ្សែបម្រើស្លាបរូបនេះ នឹងត្រលប់ទៅកីឡដ្ឋាន Stamford Bridge ភ្លាមៗបន្ទាប់ពីរស់នៅរយៈពេល ៦ខែជាមួយ Flamengo ។

ការលេងរបស់ Kenedy ជាមួយ Flamengo គឺជាការខ្ចីជើងលើកទី៥ របស់គាត់ចាប់តាំងពីចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៥។ ការខ្ចីជើងលើកដំបូង បានធ្វើឡើងជាមួយក្រុម Watford ធ្វើឱ្យគេបង្ហាញខ្លួនតែមួយលើក សម្រាប់ក្រុម មុនពេលខ្ចីជើងដ៏ជោគជ័យជាមួយ Newcastle United បានបង្ហាញខ្លួន ៣៨ ដងក្នុងរយៈពេលមួយរដូវកាលកន្លះ។ បន្ទាប់ពីការខ្ចីជើងពីរដង នៅប្រទេសអេស្ប៉ាញ Kenedy បានត្រលប់ទៅប្រេស៊ីលវិញ ដែលជាកន្លែងដែលគាត់បានចាប់ផ្តើមអាជីពជាមួយក្រុម Fluminense ដោយបានបង្ហាញខ្លួនត្រឹមតែ ៨ដងសម្រាប់ក្រុម Flamengo មុនពេលការកោះហៅត្រឡប់មកវិញនេះ។

ទោះបីជាបានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៥ក៏ដោយ ក៏ Kenedy បានបង្ហាញខ្លួនត្រឹមតែ ១៥ ដងប៉ុណ្ណោះសម្រាប់ក្លិប ដោយសារតែបញ្ហារបួស និងការខ្ចីជើង។ ទោះយ៉ាងណាក៏ដោយ គេនៅមានអាយុ ២៥ឆ្នាំហើយនៅតែមានពេលវេលាដើម្បីស្វែងរកតួនាទីនៅក្លិបរយៈពេលវែង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង