×

រឿងភាគខ្មែរ «មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស» ទើបតែ​ចាក់ផ្សាយ​បានចំនួន ២ថ្ងៃ ប៉ុន្តែ​ទទួល​បាន​ការគាំទ្រ​ជាច្រើន

កម្សាន្ត៖ រឿងភាគខ្មែរ “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ទើបតែបាន ២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីទស្សនិកជនបានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។ សាច់រឿងដែលពោរពេញដោយការអប់រំ ទាក់ទងនឹងសុខភាព ភាពអត់ធ្មត់របស់អ្នកគ្រូពេទ្យស្អាតឆ្នាស វណ្ណារី ត្រូវចុះបំពេញបេសកកម្មដល់អ្នកស្រុកភូមិរស់នៅដាច់ស្រយាលមិនមានសូម្បីសេវាទូរសព្ទ និងត្រូវរៀនរស់នៅសម្របខ្លួនគ្រប់សព្វបែបយ៉ាងប្រៀបដូចចាប់ផ្តើមជីវិតថ្មីអ៊ីចឹង។

ទស្សនីយភាពថ្មីនេះ មិនត្រឹមតែបានបង្កប់នូវតម្លៃអប់រំប៉ុណ្ណោះទេ តែថែមទាំងមានឈុតឆាកកំប្លុកកំប្លែង គ្រប់រសជាតិទស្សនាមិនជិនណាយតាំងពីភាគដំបូងម្ល៉េះ។ ពិសេសជាងនេះទៅទៀត តួអង្គនីមួយៗសុទ្ធសឹងតែមានសមត្ថភាពសម្តែងខ្ពស់ រួមផ្សំជាមួយទេសភាពដ៏ស្រស់ត្រកាលទស្សនាឡើងត្រជាក់ភ្នែកទៀតនោះ បានធ្វើឱ្យរឿងភាគខ្មែរ “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជនឱ្យកោតសរសើរមិនដាច់ពីមាត់ឡើយ។

រឿងភាគថ្មីមួយនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ផងដែរ។ ចង់ដឹងថា ទស្សនិកជនមានការគាំទ្រ និងសរសើរចំពោះសមិទ្ធផលរឿងភាគខ្មែរ “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដល់កម្រិតណា តោះទៅអាន Comments ទាំងអស់គ្នា៕

    

(ទស្សនាវីដេអូ)

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង