×

អ្នកផ្សារ​ធ្វើបាន​ដោយខ្លួនឯង! ទីបំផុត ផ្សារបន្ទាយស្រី ត្រូវបាន​ជួសជុល​កែលម្អ រួចរាល់​ជាស្ថាពរ

បន្ទាយស្រី៖ លោកអភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ទីបំផុតអ្នកផ្សារបន្ទាយស្រី អាចធ្វើបានដោយខ្លួនឯង ដោយថវិការាប់ម៉ឺនដុល្លារត្រូវបានគណៈគ្រប់គ្រង និងបងប្អូនអាជីវករ នៅក្នុងផ្សារបន្ទាយស្រីទាំងមូល ស្រុះស្រួលរៃអង្គាសគ្នាយកមកជួលជុលកែលម្អផ្សារ ដែលធ្លាប់តែចាស់ទ្រុឌទ្រោម ដំបូលលិចធ្លុះធ្លាយ និងតូចចង្អៀតស្ទើរតែរកតែផ្លូវដើរមិនចង់បានមួយនេះឡើងវិញ។

ក្នុងឱកាសដ៏កម្រដែលផ្សារនេះត្រូវបានផ្អាកសកម្មភាពដោយសារមានការរីករាលដាលនៃជំងឺកូវីដ និងស្របទៅតាមការអំពាវនាវរបស់រដ្ឋបាលស្រុក។

លោក ឃឹម ហ្វីណង់ អភីបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា៖ ” ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីដែលកើតឡើងដោយសារសហគមន៍ខ្លួនឯងមួយនេះ ដែលមិនត្រឹមតែបានជួយលើកមុខលើកមាត់របស់ស្រុកបន្ទាយស្រីនោះទេ តែថែមទាំងបានបង្ហាញពីវប្បធម៌ចូលរួមសហការយ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋទៅលើការងារដើម្បីប្រយោជន៍រួមរបស់សហគមន៍ និងជំនឿទុកចិត្តមកលើអាជ្ញាធរនៅក្នុងមូលដ្ឋាន។
ឆ្លៀតឱកាសនេះដែរ

សូមជម្រាបថា ការជួសជុលផ្សារបន្ទាយស្រី អាចធ្វើទៅបាន ដោយមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្សារសហគមន៍មួយនេះ អាចដំណើរការជួសជុលកែលម្អឡើងវិញបាន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង