×

សមត្ថកិច្ច ចុះត្រួតពិនិត្យ​ទីតាំង​លក់គ្រឿង​សំអាង​ម្ចាស់​ឈ្មោះ ដេត ម៉ាលីណា ក្រោយ​ទទួល​បណ្ដឹងពី​អ្នកប្រើប្រាស់

ភ្នំពេញ៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផលប្រ៊េន DMLN នៅខណ្ឌពោធិ៍សែនជ័យ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្បែរវត្តអង្គតាម៉ិញ នៅចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងជំនាញ បានបញ្ជាក់ថា ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម។ មន្ត្រីជំនាញបានបង្ហើបឱ្យដឹងថា ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា អតីតភរិយាឧកញ្ញា ឌួង ឆាយ។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារផលិតផល ឬសារធាតុផ្សំយកទៅនោះទេ និងបានដកកម្លាំងទៅវិញផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង