×

ឃាត់ខ្លួន​អ្នកសម្លា ប់ និង​ចម្អិន​សត្វខ្លា​បរិភោគ​នៅថៃ

ថៃ៖ ជនសង្ស័យចំនួន ៥ នាក់នឹងត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅខេត្ត ភាគខាងលិចទីក្រុងបាងកក ក្នុងការសម្លាប់ រួចចម្អិន និងបរិភោគសាច់សត្វខ្លាចំនួនពីរក្បាល។

មន្ត្រីការពារសត្វព្រៃប្រចាំតំបន់ Niphon Jamnongsirisak ក្នុងខេត្ត Ratchaburi ប្រទេសថៃ បាននិយាយថា បុរសទាំង ៥នាក់ត្រូវបានប្រគល់ទៅប៉ុស្តិ៍ប៉ូលីស ក្នុងខេត្ត Kanchanaburi នៅម៉ោងប្រហែល ៣ រសៀល។

កាលពីដើមសប្តាហ៍នេះ ក្រុមឧទ្យានុរក្ស ដែលចេញល្បាត បានរកឃើញសាច់ខ្លាកំពុងចម្អិន នៅកន្លែងបោះជំរំ ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុក Thong Pha Phum នៃខេត្ត Kanchanaburi ។ មនុស្ស ៥ នាក់ នៅ ទីនោះ បាន រត់គេចខ្លួន ។ មន្ត្រី បានរកឃើញស្បែកខ្លា Bengal ចំនួនពីរក្បាល អាវុធចំនួន៤ដើម និងរបស់របរខុសច្បាប់ចំនួន ២៩ ផ្សេងទៀត។

ការពិនិត្យបឋម បានបង្ហាញថា ខ្លាមួយក្បាលជា ខ្លាឈ្មោល ទម្ងន់ប្រហែល ៨០គីឡូក្រាម និងមួយក្បាលទៀត ញី ទម្ងន់ ៥០គីឡូក្រាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង