×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

មនុស្ស​រាប់ម៉ឺន​នាក់ ធ្វើដំណើរ​ទៅ​ចូលរួម​ពិធីសាសនា ចំពេល​មាន​ការកើនឡើង​នៃ​វីរុស​អូមីក្រុង​នៅឥណ្ឌា

ឥណ្ឌា៖ អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ បានចាប់ផ្តើមមកដល់ទីក្រុង Prayagraj ភាគខាងជើងនៃប្រទេសឥណ្ឌា សម្រាប់ពិធីបុណ្យមួយ ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងមេរោគកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២១នេះ។

អ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតទឹកទន្លេគង្គាក្នុងឱកាសបុណ្យនេះ នឹងលាងជម្រះបាបកម្មរបស់ពួកគេបាន។

គួររំឭកថា ការជួបជុំនេះ បានបង្កឱ្យមានរលកទីពីរដ៏សាហាវនៃការឆ្លងរីករាលដាលវីរុសកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំមុន។ ប៉ុន្តែអាជ្ញាធរក្នុងរដ្ឋ Uttar Pradesh បានបដិសេធ មិនហាមឃាត់ព្រឹត្តិការណ៍នៅឆ្នាំនេះទេ។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា លោករដ្ឋមន្រ្ដី Yogi Adityanath បានអំពាវនាវដល់ប្រជាជនឱ្យអនុវត្តតាមវិធានការសុខាភិបាលចាំបាច់ទាំងអស់ ក្នុងអំឡុងពេលព្រឹត្តិការណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លងកូវីដ១៩ កំពុងត្រូវបានរាយការណ៍នៅក្នុងតំបន់ប្រារព្ធពិធី មុនពេលចាប់ផ្តើមព្រឹត្តិការណ៍នេះទៅទៀត។

ប៉ូលីសជាង ៥០០០នាក់កំពុងត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងហ្វូងមនុស្ស។ យ៉ាងហោចណាស់ មន្ត្រីប៉ូលីសចំនួន ៣៨នាក់ហើយ បានធ្វើតេស្តវិជ្ជមាន ដែលបង្កឱ្យមានការភ័យខ្លាចថា ពិធីបុណ្យនេះអាចប្រែទៅជាចំណុចក្តៅនៃការឆ្លងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

អ្នកជំនាញ បានបង្ហាញក្ដីព្រួយបារម្ភអំពីផលវិបាកដែលវាអាចមានលើសុខភាពសាធារណៈផងដែរ។ ប្រទេសឥណ្ឌា គឺស្ថិតនៅចំកណ្តាលនៃរលកទី៣ ដែលបង្កដោយវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

ប្រទេសនេះ បានរាយការណ៍ពីការឆ្លងថ្មី ២៤៧.៤១៧ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាតួលេខច្រើនបំផុតចាប់តាំងពីចុងខែឧសភា ឆ្នាំមុន។ រដ្ឋធានីដេលី និងទីក្រុងបុមបៃ រកឃើញករណីឆ្លងច្រើនជាងគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង