×

Kylie Jenner ស្ត្រីដំបូងគេ​ដែលមាន Followers រហូត​ដល់ ៣០០លាន​នាក់​ច្រើនជាងគេ​លើ​ពិភពលោក

អាមេរិក៖ ជាតារាបង្ហាញម៉ូត និងជាពិសេសជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យបំផុតលើផលិតផលគ្រឿងសម្អាងផងនោះ Kylie Jenner បានបង្កើតម៉ាកយីហោផ្ទាល់ខ្លួន រហូតវាយលុកទីផ្សារបានយ៉ាងឆាប់រហ័ស។ ក្នុងវ័យ ២៤ឆ្នាំប៉ុណ្ណោះ តែតារាស្រីរូបនេះ បានក្លាយជាសេដ្ឋីនីទាំងវ័យក្មេងដែលមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារឯណោះ។

ភាពជោគជ័យរបស់នាង បានមកពីសមត្ថភាពខ្លួនឯងទាំងស្រុង ដែលក្រៅពីមានមុខជំនួញក្នុងដៃហើយនោះ Kylie ថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រដែលពួកគេចាប់អារម្មណ៍លើដងខ្លួន និងការតុបតែងខ្លួនសិចស៊ីរបស់តារាស្រីរូបនេះយ៉ាងទាក់ទាញ។ បើទោះជាមានកូនស្រីម្នាក់ និងកំពុងពពោះកូនទី២ក៏ដោយ តែសេដ្ឋីនីរូបនេះ រឹតតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាមួយភាពស៊ីវីល័យរបស់នាងប្រកបដោយភាពជឿជាក់។

គុណសម្បត្តិទាំងប៉ុន្មាននេះហើយទើបធ្វើឱ្យ Kylie ទទួលបានការគាំទ្រខ្លាំងដោយមាន Followers រហូតដល់ ៣០០លាននាក់ឯណោះ។ ចំនួន Followers ដ៏ច្រើនសន្ធឹកនេះសូម្បីតែតារាចម្រៀង និងតារាសម្តែងល្បីលំដាប់អន្តរជាតិក៏មិនទាន់ទទួលបាន Followers ច្រើនដល់ថ្នាក់នេះដែរ ប៉ុន្តែ Kylie បែរជាទទួលបានយ៉ាងផុយ និងបានក្លាយជាស្ត្រីដំបូងគេដែលមាន Followers នៅលើបណ្តាញសង្គម IG ច្រើនជាងគេលើពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង