×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

កាយវិការ​ស្និទ្ធស្នាល​ហួសពីមិត្ត ធ្វើឱ្យ​អ្នកគាំទ្រ​សង្ស័យ​ពី​ទំនាក់ទំនង​រវាង Baifern និង Nine

ថៃ៖ Baifern ដែលជាតារាសម្តែងស្រីមួយរូប ទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងការសម្តែង ដោយនាងទទួលបានការងារសិល្បៈជាបន្តបន្ទាប់រហូតភាពមមាញឹក ធ្វើឱ្យនាងរកពេលសម្រាកគ្មាន។ ជាក់ស្តែង កាលពីឆ្នាំ២០២១ កន្លងទៅតារាស្រីវ័យក្មេងរូបនេះ សម្រុកទទួលថតរឿងជាប់ៗគ្នារហូតគ្មានពេលសម្រាកគ្រប់គ្រាន់ និងញ៉ាំអាហារមិនទៀងពេលទៀតនោះ ធ្វើឱ្យសុខភាពខ្សោយដល់ថ្នាក់ចូលមន្ទីរពេទ្យទៀតផង។

យ៉ាងណាមិញ បើទោះជាខំប្រឹងធ្វើការទាំងឈឺទាំងជាក៏ដោយ ក៏សមិទ្ធផលភាពយន្តនីមួយៗរបស់Baifern នៅតែរក្សាគុណភាពដដែល។ ការខិតខំប្រឹងប្រែងកន្លងមក ពេលនេះភាពយន្តថ្មីមួយរបស់នាង បានចេញជាផ្លូវការហើយដោយកាលពីថ្ងៃទី១២ ខែមករា កន្លងទៅនាង និងតួឯកប្រុសលោក Nine Naphat បានចូលរួមសម្ពោធរឿងថ្មីរបស់អ្នកទាំងពីរ ពោរពេញដោយស្នាមញញឹមយ៉ាងស្រស់។

ទន្ទឹមនឹងការចាប់អារម្មណ៍នឹងបានទស្សនាភាពយន្តថ្មីរបស់អ្នកទាំងពីរហើយនោះ គ្រប់គ្នា ចាប់អារម្មណ៍លើកាយវិការស្និទ្ធស្នាលខ្លាំងរហូតអ្នកខ្លះយល់ថា អ្នកទាំងពីរ កំពុងមានសម្ព័ន្ធភាពស្នេហាជាមួយគ្នា និងខ្លះទៀត ក៏ជំរុញឱ្យគូស្នេហ៍ដែលជួបគ្នាតែក្នុងរឿងនេះប្រែក្លាយជាគូស្នេហ៍ពិតប្រាកដ។

តារាសម្តែងមួយគូនេះ គឺជាដៃគូសម្តែងសាកសមគ្នាឥតខ្ចោះដែលគ្រប់គ្នាចង់ឃើញអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដជាខ្លាំង ស្របពេលដែលម្តាយរបស់ Nine ក៏ធ្លាប់បង្ហាញអារម្មណ៍ថាពេញចិត្តតារាស្រី Baifern រូបនេះផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង