×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ខេត្តកែប នឹង​ត្រូវ​ប្រកាស​ជាខេត្តដែល​អស់គ្រាប់មីន​មុនគេ នៅកម្ពុជា

កែប៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរមីន បានចុះពិនិត្យមើលការបោសសម្អាតមីនក្នុងខេត្តកែប ដើម្បីត្រៀមរៀបចំការប្រកាសខេត្តកែប ជាខេត្តអស់មីនមុនគេ នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំក្រុមការងារអាជ្ញាធរមីន និងមានការចូលរួមពីក្រុមការងារអង្គការ NPA (Norwegian People’s Aid) ដើម្បីចុះពិនិត្យមើលការបោសសម្អាតមីនរបស់ប្រតិបត្តិករស៊ីម៉ាក់ (CMAC) ដែលកំពុងប្រតិបត្តិការក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

តាមផែនការ ចម្ការមីនចំនួន ០៨ នឹងត្រូវបញ្ចប់ការបោសសម្អាតទាំងអស់ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២នេះ។ ក្រៅពីការចូលរួមរបស់ម្ចាស់ជំនួយមុនៗ អង្គការ NPA ជាម្ចាស់ជំនួយចុងក្រោយ ដែលបានរួមចំណែកគាំទ្រគម្រោងបញ្ចប់ការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ទាំងអស់ក្នុងខេត្តកែប ដើម្បីឈានទៅប្រកាស ខេត្តកែប ជាខេត្តអស់មីនមុនគេ ក្នុងប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង