×

គាំងនិយាយ​លែងចេញ​នៅពេល​ដែលកំពូល Idol ដែល​ខំគាំទ្រ​មក​រាប់ឆ្នាំ​ប្រែក្លាយជា​បងប្អូន​ជីដូនមួយ

កូរ៉េខាងត្បូង៖ ធម្មតាជាតារាល្បីឈ្មោះ មិនមែនអ្នកគាំទ្រណាក៏អាចជួបជាមួយតារាក្នុងដួងចិត្តពួកគេបានឡើយ ដូចនេះអ្នកគាំទ្រជាទូទៅ បានត្រឹមស្រមៃប៉ុណ្ណោះ។ ដោយឡែក សម្រាប់អ្នកគាំទ្រមួយរូប កំពុងធ្វើឱ្យគ្រប់គ្នាទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងភាពភ្ញាក់ផ្អើលមួយដែលរូបនាង បានជួបដោយចៃដន្យពីការជួបនឹងតារាក្នុងដួងចិត្តរបស់នាងគឺ Baekhyun ក្នុងក្រុម Exo ដោយផ្ទាល់ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺ Baekhyun ថែមទាំងជាបងប្អូនជីដូនមួយរបស់នាងទៀតផង។

នេះអាចចាត់ទុកជាសំណាងរបស់នាងដោយដំបូងឡើយនាង បានបដិសេធមិនចូលរួមកម្មវិធីជួបជុំគ្រួសារនៅថ្ងៃចូលឆ្នាំឡើយ ប៉ុន្តែភ្លាមៗនាង ក៏បានប្តូរចិត្តវិញ ទីបំផុតក៏លេចវត្តមានរបស់ Baekhyun ឡើងធ្វើឱ្យនាងគាំងនិយាយមិនចង់ចេញឡើយ។ ក្រោយមកនាង ក៏បានសួរម្តាយរបស់នាងថា ឪពុកម្តាយរបស់ Baekhyun ជាអ្នកណា ហេតុអ្វីបានជាគេនៅទីនេះ? ពេលនោះម្តាយរបស់នាង បានឆ្លើយប្រាប់ថា Baekhyun ជាបងប្អូនជីដូនមួយរបស់នាង។

រឿងមួយនេះ បានធ្វើឱ្យមនុស្សជាច្រើនយល់ថា ដូចក្នុងរឿងកុនអ៊ីចឹង និងមានអារម្មណ៍ភ្ញាក់ផ្អើលជំនួស ហើយអ្នកខ្លះទៀត ក៏បាននិយាយលេងសើចថា មិនដឹងជាឪពុកម្តាយរបស់ Baekhyun បញ្ចុះបញ្ចូលលោកខ្លាំងប៉ុណ្ណានោះទេ បានជាលោកយល់ព្រមចូលរួមក្នុងកម្មវិធីជួបជុំគ្រួសារបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង