Review៖ មេចេញបញ្ជាអីក៏កូនចៅបានត្រឹមឆ្លើយ “Yes! Boss” ដែរ ប៉ុន្តែចុងក្រោយនៅតែជុំគ្នានិយាយដើមគេមិនឈប់ដែលមានតួអង្គអ្នកនាង គឹម លីហ្សា ជាមេក្រុមរហ័សនាមស្តេចនិយាយដើមគេប្រចាំកន្លែងធ្វើការ។ មិនត្រឹមតែនិយាយដើមបុគ្គលិកដូចគ្នាប៉ុណ្ណោះទេ សូម្បីតែដើមមេក៏អាចែ លីហ្សា មិនលើកលែងដែរ ទោះបីជាមេតាមទាន់ក៏មានលេសដោះស្រាយមិនចេះទាល់ឡើយ។
កម្មវិធី “បាទ!មេ” ជាកម្មវិធីថ្មីរបស់ស្ថានីយទូរទស្សន៍ MyTV ដែលមានភាពកំប្លុកកំប្លែងសើចមិនជិនណាយ និងទទួលបានការគាំទ្រខ្ពស់ពីសំណាក់ទស្សនិកជន បើទោះជាទើបចាក់ផ្សាយបានចំនួន ២ភាគក៏ដោយ។ ជាមួយនឹងតួអង្គនីមួយៗ សុទ្ធសឹងតែជាកំពូលអ្នកចូលតួ និយាយដើមគេមិនដកមាត់ ដែលចំណុចនេះហើយបានធ្វើឱ្យទស្សនិកជនទស្សនាជក់ចិត្តផ្ទុះសំណើចតាម។
ចង់ដឹងថា ចែលីហ្សានាំក្រុមការងារអេចអូចរឿងមេអ្វីខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)