×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

សមត្ថកិច្ច បញ្ជូន​ជនជាតិ​ចិន​៤នាក់ ទៅតុលាការ បន្ទាប់ពី​រកឃើញ​កំហុស​៤ចំណុច របស់​មជ្ឈមណ្ឌល​កែសម្ផស្ស ផ្ការំដួល

ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចង្ក្រាបទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល ស្ថិតនៅអគារ One Park Building ផ្លូវលេខ០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញកំហុសចំនួន ៤ចំណុច ហើយបុគ្គលិកពេទ្យដែលជាជនជាតិចិនចំនួន ៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា កំហុសចំនួន ៤ចំណុចគឺ ទី១. គ្រូពេទ្យជាជនជាតិចិន ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្ត្រនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា ទី២. គ្រូពេទ្យជាអ្នកបច្ចេកទេស បានបង្ករបួសដោយចេតនាដល់ជនរងគ្រោះជាច្រើននាក់ ដោយបានបំពានលើកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ទី៣. នាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ(ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារបរិក្ខាពេទ្យមិនមានចុះលេខប្រវេទន៍ ឬលេខបញ្ចិកា ពីក្រសួងសុខាភិបាលកម្ពុជា និងទី៤. ស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព(ហួសសុពលភាព ឬក្លែងក្លាយ)ប្រើប្រាស់។

ក្រោយពីរកឃើញកំហុសទាំង៤នេះ ទីតាំងនេះ ត្រូវបានព្រះរាជអាជ្ញាសម្រេចឱ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៤រូប (ក្រុមគ្រូពេទ្យ ជនជាតិចិន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំពោះជនដែលពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ និងស្វែងរក ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងដែរថា ព្រឹត្តិការណ៍បង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ផស្សដ៏ធំនេះធ្វើឡើងទៅតាមពាក្យបណ្តឹងជនរងគ្រោះ និងជាលើកទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ក្រៅពីនេះ ក៏បានសង្កេតឃើញថា មានជនខិលខូចមួយចំនួនកំពុងបើកអាជីវកម្ម ខាងផ្នែកកែសម្ផស្ស ដែលមិនបានគោរពតាមច្បាប់របស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋដែលទៅទទួលសេវាគ្មានគុណភាព រងការប៉ះពាល់ដល់សុខភាព និងគ្មានសុវត្ថិភាពដល់អាយុជីវិតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង