ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៥នាក់ ក្នុងនោះករណីនាំចូលចំនួន ២៩នាក់ ប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ប្រភេទអូមីក្រុង ១៦នាក់ ខណៈអ្នកជំងឺចំនួន ១៧នាក់ជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៧៧៣ នាក់, អ្នកជាសះស្បើយសរុប ១១៧.០៨៩ និងស្លាប់សរុប ៣.០១៥នាក់៕