×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តារាចម្រៀង​ល្បី​របស់​អ៊ីតាលី Andrea Borcelli នឹង​មក​សម្តែង​នៅ​ខេត្តសៀមរាប ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា

សៀមរាប៖ តារាចម្រៀង Andrea Borcelli គ្រោងនឹងមកសម្តែងតន្ត្រីនៅខេត្តសៀមរាបអង្គរ នៅអំទ្បុង ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជាការរួមចំណែកដល់ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់កម្ពុជា

ការប្រគុំតន្ត្រីរបស់ចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលីនេះ នឹងត្រូវរៀបចំដោយលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ វាគឺជាព្រឹត្តិការណ៏ខ្នាតអន្តរជាតិដ៏ធំដែលមិនធ្លាប់មាននាពេលកន្លងទៅសម្រាប់ប្រទេសកម្ពុជា។

ក្រុមតន្ត្រីរបស់តារាចម្រៀង Andrea Borcelli ជាក្រុមតន្ត្រីដ៏ល្បីល្បាញខ្នាតអន្តរជាតិរបស់ប្រទេស អ៊ីតាលី ខណៈតារាចម្រៀងរូបនេះ បានកើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨។ បទចម្រៀងដែលល្បីល្បាញបំផុតក្នុងឆ្នាំ១៩៩៩របស់លោក គឺបទ The Prayer ដែលច្រៀងរួមគ្នាជាមួយតារាចម្រៀងល្បី Celine Dion ដែលទទួលបានពានរង្វាន់ Golden Globe សម្រាប់ចម្រៀងដើមល្អបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង