×

ក្រសួងសុខាភិបាល​វៀតណាម៖ ថ្នាំព្យាបាល​កូវីដ១៩​ប៉ះពាល់​ដល់​ទារក មេជីវិត ការលូតលាស់ឆ្អឹង

វៀតណាម៖ ទីភ្នាក់ងារប្រឹក្សាឱសថ នៃក្រសួងសុខាភិបាលវៀតណាម បានព្រមានថា ថ្នាំគ្រាប់ Molnupiravir សម្រាប់ព្យាបាលកូវីដ១៩ អាចប៉ះពាល់ដល់ទារកដែលមិនទាន់កើត មេជីវិតឈ្មោល និងការលូតលាស់ឆ្អឹង។

ក្រុមប្រឹក្សានេះ បានថ្លែងថា មិនត្រូវប្រើប្រាស់ថ្នាំលើសពី៥ថ្ងៃជាប់គ្នាឡើយ ហើយគួរផ្តល់ជូនចំពោះតែអ្នកដែលមានរោគសញ្ញាតិចជាង៥ថ្ងៃប៉ុណ្ណោះ។ វា មិន គួរ ប្រើ ជា ថ្នាំ បង្ការ ជំងឺ កូវីដ ១៩ទេ។

ក្រុមប្រឹក្សានេះបន្តថា ថ្នាំ Molnupiravir មិនត្រូវប្រើក្នុងអំឡុងពេលមានផ្ទៃពោះទេ ហើយស្ត្រីដែលចង់មានកូន គួរតែប្រើថ្នាំពន្យារកំណើតនៅពេលលេបថ្នាំនេះ និងលេបរយៈពេល ៤ថ្ងៃបន្ទាប់ពីការលេបថ្នាំជំងឺកូវីដ១៩ដូសចុងក្រោយ ហើយអ្នកដែលមានកូន មិនគួរបំបៅកូនដោយទឹកដោះពួកគេក្នុងអំឡុងពេលលេបថ្នាំនោះទេ។ មានឱកាសទាបដែលថ្នាំ អាចប៉ះពាល់ដល់មេជីវិតឈ្មោល ហើយបុរសគួរតែប្រើវិធីពន្យារកំណើតនៅពេលលេបវា ដោយរយៈពេល៣ខែបន្ទាប់ពីលេបថ្នាំ Molnupiravir ។ ប្រភពបន្តថា កុមារអាយុក្រោម ១៨ឆ្នាំ មិនគួរត្រូវបានលេបថ្នាំនោះទេ។

ក្រសួងសុខាភិបាលវៀតណាម បាននិយាយថា ថ្នាំ Molnupiravir គួរតែត្រូវបានប្រើតែតាមការណែនាំរបស់វេជ្ជបញ្ជាប៉ុណ្ណោះ។

ប្រទេសវៀតណាម បានប្រើប្រាស់ថ្នាំ molnupiravir សម្រាប់ព្យាបាលមនុស្សដែលមានរោគសញ្ញាកូវីដ១៩ កម្រិតស្រាលទៅមធ្យម និងយ៉ាងហោចណាស់មានកត្តាហានិភ័យមួយដែលអាចនាំឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង