×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

Bosco Wong ថា​មនុស្សស្រី​ដែល​អាច​ក្លាយជា​មិត្តស្រីលោកបាន​ទាល់តែ​ព្រម​ទទួលស្គាល់ថា​មិត្តភ័ក្តិ​លោក​សំខាន់​ជាងនាង

ហុងកុង៖ ភាពសង្ហារបស់តារាសម្តែងហុងកុងវ័យ ៤១ឆ្នាំ Bosco Wong បានធ្វើឱ្យមនុស្សស្រីជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយលោកបានជះរាងសង្ហា និងប្រជាប្រិយភាព បើទោះជាវ័យច្រើនក៏ដោយ។ យ៉ាងណាមិញ ប្រសិនជាបានដឹងពីប្រភេទមនុស្សស្រីដែលអាចក្លាយជាមិត្តស្រីលោកបានជឿថា ស្រីៗដែលធ្លាប់បាក់ចិត្តលើតារាប្រុសរូបនេះប្រាកដជាភ្ញាក់ផ្អើលដោយលោកធ្លាប់បានបញ្ជាក់ជារឿយៗថា៖

មនុស្សស្រីដែលអាចក្លាយជាមិត្តស្រីលោកបានត្រូវមាន៣ចំណុចនេះជាដាច់ខាត៖

១. ត្រូវទទួលស្គាល់ថា មិត្តភ័ក្តិរបស់លោកគឺសំខាន់ជាងនាង ព្រោះលោកត្រូវការពេលវេលាជាមួយមិត្តភ័ក្តិ មិនអាចចំណាយពេលគ្រប់វេលាជាមួយនាងបានឡើយ ដូចនេះមិនត្រូវតោងទាមលោកឡើយ។

២. មិនត្រូវសួរនាំថាលោកកំពុងនៅឯណាឡើយ

៣. នាងត្រូវយល់ថា ដោយសារអាជីពលោកជាតារាសម្តែង ដូចនេះពាក្យចចាមអារ៉ាមតែងតែកើតមាន ដូចនេះនាង
មិនត្រូវមិនសប្បាយចិត្តនូវអ្វីដែលគេនិយាយប្រាប់នាងពីលោកឡើយ។

គ្រាន់តែពាក្យសម្ដីទាំងប៉ុន្មាននេះ ចេញពីមាត់តារាប្រុសរូបនេះភ្លាមធ្វើឱ្យមហាជននាំគ្នារិះគន់លោកមិនសំចៃមាត់ ដោយខ្លះ បានបញ្ចេញមតិថា តើលោក កំពុងស្វែងរកគូស្នេហ៍ ឬស្វែងរកស្រីកំដរអារម្មណ៍? រីឯមតិខ្លះទៀតបាននិយាយថា ក្នុងនាមជាមិត្តស្រីរបស់លោក មិនត្រូវអនុញ្ញាតឱ្យមានមនោសញ្ចេតនាអ្វីទេឬ ហើយចាំលោកជាអ្នកចាត់ចែងផ្តល់ពេលវេលាឱ្យនាង?

ក្នុងនោះមតិមួយទៀត បាននិយាយថា ប្រសិនជាលោក រកបានមិត្តស្រីបែបនោះបានមែន បានន័យថានាង មិនបានស្រលាញ់លោកឡើយ នាងគ្រាន់តែស្រលាញ់លុយរបស់លោកតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង