ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៣នាក់ ក្នុងនោះករណីនាំចូលចំនួន ៩នាក់ ប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ប្រភេទអូមីក្រុង ១៤នាក់ ខណៈអ្នកជំងឺចំនួន ១៣នាក់ជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៧៩៦ នាក់, អ្នកជាសះស្បើយសរុប ១១៧.១០២ និងស្លាប់សរុប ៣.០១៥នាក់៕