×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ទីក្រុងប៉េកាំង រាយការណ៍​ករណី​អូមីក្រុង​ជាលើកដំបូង មុន​កីឡា​អូឡាំពិក​ជិតចាប់ផ្ដើម

ចិន៖ អាជ្ញាធរនៅទីក្រុងប៉េកាំង បានរាយការណ៍ករណីដំបូងនៃវីរុសអូមីក្រុង មុនពេលចាប់ផ្តើមកីឡាអូឡាំពិករដូវរងា ក្នុងរយៈពេលជិត៣សប្ដាហ៍ទៀត។

ក្រុមមន្ត្រីបានបញ្ជាក់ពីការរកឃើញនៃមេរោគអូមីក្រុង នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍។ ព្រឹត្តិការណ៍ កីឡា អូឡាំពិក រដូវរងា នឹង ចាប់ ផ្តើម នៅ ថ្ងៃ ទី៤ ខែ កុម្ភៈ ក្នុង ទីក្រុង ប៉េកាំង ហើយ នឹង ដំណើរការ រហូត ដល់ ថ្ងៃ ទី២០ ខែ កុម្ភៈ។

ប្រទេសចិន កំពុងព្យាយាមធ្វើឱ្យការប្រកួតដែលមានមនុស្សរាប់ពាន់នាក់ចូលរួម និងប្រព្រឹត្តទៅលើផ្ទៃដីលាតសន្ធឹងជិត ២០០គីឡូម៉ែត្រនេះ គ្មានការឆ្លងវីរុសកូវីដ១៩។

វីរុសអូមីក្រុង ក៏ត្រូវបានបញ្ជាក់ផងដែរនៅក្នុងការឆ្លងនៅក្នុងទីក្រុងសៀងហៃ និងខេត្តក្វាងទុង ដោយដាក់សម្ពាធបន្ថែមលើអាជ្ញាធរនៅក្នុងប្រទេសដែលបន្តអនុវត្តគោលនយោបាយ “zero Covid”។

ប្រទេសដែលមានចំនួន ១,៣ ពាន់លាននាក់ បានរាយការណ៍ពីករណីកូវីដ១៩ថ្មី ដែលឆ្លងក្នុងសហគមន៍ចំនួន ១០៤ករណីកាលពីថ្ងៃសុក្រ ខណៈដែលតំបន់ដូចជា Xi’an, Tianjin, Zhengzhou និង Shenzhen បានបិទខ្ទប់អគារលំនៅដ្ឋានមួយចំនួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង