×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ការប្រកួត​រវាង Spurs ទល់នឹង Arsenal ត្រូវបាន​ពន្យារពេល ដោយសារ​កូវីដ១៩​វាយលុក

អ្នករៀបចំការប្រកួតក្របខណ្ឌ Premier League បានបញ្ជាក់ពីមូលហេតុមួយចំនួន ដែលផ្តល់ជូនក្រុម Arsenal ក្នុងការពន្យារពេលការប្រកួត North London Derby រវាង Arsenal និង Tottenham Hotspur ។

ក្រុមកាំភ្លើងធំ បានបញ្ជាក់កាលពីល្ងាចថ្ងៃសុក្រ ថា ពួកគេបានដាក់សំណើទៅស្ថាប័នគ្រប់គ្រងការប្រកួត។ Arsenal មានហេតុផលសមហេតុផលក្នុងការស្នើសុំពន្យារពេលជាមួយនឹងកីឡាកររបួស, កីឡាករជាប់កាតព្វកិច្ច Africa Cup of Nations និងករណីវិជ្ជមានកូវីដ១៩ ដែលបានវាយប្រហារក្រុមរបស់លោក Mikel Arteta ។

សេចក្តីថ្លែងការណ៍របស់ក្លិបបញ្ជាក់ថា៖ “យើងអាចបញ្ជាក់បានថា ពួកយើងបានដាក់ពាក្យស្នើសុំទៅ Premier League សម្រាប់ការពន្យារពេលនៃការប្រកួត North London Derby នៅថ្ងៃអាទិត្យទល់នឹង Tottenham Hotspur។”

“យើងបានសម្រេចចិត្តដោយស្ទាក់ស្ទើរ ប៉ុន្តែយើងមានកីឡាករជាច្រើនដែលមិនអាចលេងបានដោយសារកូវីដ១៩, របួស និងកីឡាករដែលទៅចូលរួមជាមួយប្រទេសរបស់ពួកគេនៅ Africa Cup of Nations ។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង