×

នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់៖ ការផ្ទុះ​ភ្នំភ្លើង​នៅ​បាតសមុទ្រ​នៅ​កោះតុងហ្គា ធ្វើឱ្យ​ខូចខាត​យ៉ាងខ្លាំង

តុហ្គា៖ ការផ្ទុះភ្នំភ្លើងដ៏ធំសម្បើម នៅកោះតុងហ្គា ដែលបង្កជារលកយក្សស៊ូណាមិ បានធ្វើឱ្យកោះនៅលើមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ គ្របដណ្ដប់ដោយផេះ កាត់ផ្តាច់ចរន្តអគ្គិសនី និងកាត់ផ្តាច់ទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានមានប្រសាសន៍ថា រលកយក្សស៊ូណាមិ បានបំផ្លាញទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនៅកោះតុងហ្គា។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់នោះទេ។

លោកស្រី Ardern បានមានប្រសាសន៍បន្តថា ការផ្គត់ផ្គង់ទឹកត្រូវបានបំពុលដោយសារធូលី។ អាជ្ញាធរប្រាប់ប្រជាជនឱ្យពាក់ម៉ាស ដើម្បីការពារសួតរបស់ពួកគេ និងផឹកទឹកដប។

ភ្នំភ្លើងនៅបាតសមុទ្រ ឈ្មោះ Hunga-Tonga-Hunga-Ha’apai បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដែលបានបង្កជារលកស៊ូណាមិ កម្ពស់១,២ម៉ែត្រ ឆ្ពោះទៅកាន់កោះតុងហ្គា។ ការផ្ទុះនេះ អាចឮដល់ប្រទេសនូវែលហ្សេឡង់ ដែលនៅចម្ងាយប្រហែល ២.៣៨៣គីឡូម៉ែត្រពីតុងហ្គា។ អ្នកស្រុកចំនួន ១០៥.០០០នាក់ នៅលើកោះនេះ ស្ទើរតែមិនអាចទាក់ទងបាន ដោយសារការកាត់ផ្ដាច់អ៊ីនធឺណិត និងសេវាទូរសព្ទជាច្រើនម៉ោង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង