ថៃ៖ មួយខែបន្ទាប់ពីប្រទេសថៃ បានបញ្ជាក់ពីករណីដំបូងនៃវីរុសអូមីក្រុង ប្រទេសនេះ បានបញ្ជាក់ពីការស្លាប់ដំបូងរបស់ខ្លួន ដោយសារជំងឺដែលឆ្លងលឿននេះ។
កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ មន្ត្រីសុខាភិបាលខេត្តសុងខ្លា (Songkhla) បានបញ្ជាក់ថា ស្ត្រីអាយុ ៨៦ឆ្នាំ រស់នៅក្នុងស្រុក Hat Yai បានស្លាប់។ គាត់បានឆ្លងមេរោគពីចៅប្រុសរបស់គាត់ ។ ពួកគេបានទទួលការចាក់វ៉ាក់សាំង Pfizer ចំនួនពីរដូស។
ស្ត្រីខាងលើ បានធ្វើតេស្ដវិជ្ជមាន ជាលើកដំបូង នៅថ្ងៃទី៧ ខែមករា ហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Hat Yai។ គាត់ពិបាកដកដង្ហើម និងគ្រុនក្តៅ ៣៨.៥អង្សា។ គាត់បានស្លាប់នៅមន្ទីរពេទ្យ កាលពីថ្ងៃពុធកន្លងទៅនេះ ហើយលទ្ធផលមន្ទីរពិសោធន៍ បញ្ជាក់ថា គាត់បានឆ្លងមេរោគអូមីក្រុង។
ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ៦.៩២៩ ករណី និងស្លាប់ ១៣នាក់ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។ ករណីស្លាប់សរុប មានចំនួន ២១.៩៣៨ នាក់៕