ថៃ៖ កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញនេះ តារាសម្តែងស្រីល្បីឈ្មោះ Mint Chalida បានបញ្ជាក់នៅលើគណនី Instagram របស់នាងថា នាងបានឆ្លងកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
Mint បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅ ប្អូនប្រុសរបស់នាងបានតេស្តឃើញវិជ្ជមានកូវីដ១៩។ ភ្លាមៗនោះ នាងក៏បានធ្វើតេស្តរហ័សដែរដោយសារអ្នកទាំងពីរនៅផ្ទះជាមួយគ្នា ប៉ុន្តែលទ្ធផលពេលនោះគឺវិជ្ជមាន។
រហូតស្អែកឡើង នាង ចាប់ផ្តើមមានអាការមិនស្រួលខ្លួន ឈឺក ឈឺខ្លួន ទើបនាង បានធ្វើតេស្តរហ័សម្តងទៀតក៏ឃើញលទ្ធផលវិជ្ជមាន។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ Mint ក៏បានទៅធ្វើតេស្តនៅមន្ទីរពេទ្យបន្ថែម ហើយលទ្ធផល គឺវិជ្ជមានដូចបានបញ្ជាក់ពីតេស្តរហ័សដែរ។
Mint បានបន្ថែមថា ពេលនេះនាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក៏បានសូមអភ័យទោសដល់អ្នកដែលបានជួបនាងក្នុងពេលថ្មីៗនេះផងដែរ។
គួរបញ្ជាក់ដែរថា ទោះបីបានឆ្លងវីរុសកូវីដ១៩យ៉ាងណាក៏ដោយ ក៏ Mint ទទួលបានភាពកក់ក្តៅពីអ្នកគាំទ្រ និងមានមិត្តក្នុងសិល្បៈវីដេអូខលសួរសុខទុក្ខជាច្រើន ដោយគ្រប់គ្នា បាននាំគ្នាជូនពរឱ្យតារាស្រីរូបនេះ ឆាប់ជាសះស្បើយជាហូរហែ៕