ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៤,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០៥០រៀល ក្នុង១លីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៤,២០០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៣៨០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងបានឡើងថ្លៃ ១៥០រៀល និងតម្លៃម៉ាស៊ូតបានឡើងថ្លៃ ២៥០រៀល ក្នុងមួយលីត្រ៕