កម្សាន្ត៖ មុនពេលវីរុសកូវីដ១៩វាយលុកខ្លាំង តារាចម្រៀងល្បីឈ្មោះ Celine Dion បានបញ្ចប់ការសម្តែងចំនួន ៥២កម្មវិធីត្រឹមខែមីនា ឆ្នាំ២០២០ ហើយតារាចម្រៀងរូបនេះ ក៏បានត្រៀមបន្តការសម្តែងក្នុងខែមិនា ឆ្នាំ២០២២ ខាងមុននេះបន្តទៀត នៅទីក្រុង San Francisco, San Diego, Los Angeles, Pittsburgh, U.S. និង Canadian ប៉ុន្តែត្រូវបានប្រកាសលើគណនី Twitter សម្រេចចិត្តលុបចោលវិញដោយសារត្រូវសម្រាកព្យាបាលជំងឺ។
តារាស្រីវ័យ ៥៤ឆ្នាំ និងជាម្ចាស់បទ My Heart Will Go On រូបនេះ បានឱ្យដឹងថា សម្រាប់អ្នកដែលបានទិញសំបុត្ររួចហើយ នឹងត្រូវប្តូរប្រាក់ឱ្យវិញគ្រប់ចំនួន។ ការសម្រេចចិត្តលុបចោលកម្មវិធីនេះ ដោយសារ Celine មានជំងឺកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរដែលតម្រូវឱ្យសម្រាកពីការសម្តែងមួយរយៈពេលធំដើម្បីព្យាបាល ទោះជាយ៉ាងណា Celine សង្ឃឹមថានឹងអាចជាសះស្បើយទាំងស្រុងឆាប់ៗនេះដើម្បីបានចេញសម្តែងជូនអ្នកគាំទ្រទស្សនា៕