×

ចិន​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​យក​កូន​រហូត​ដល់​៣នាក់ ដោយសារ​តែ​អត្រា​កំណើត​ធ្លាក់ចុះទាប​ក្នុងឆ្នំា២០២១

ចិន៖ អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះខ្លំាងមិនធ្លាប់កើតមានឡើងក្នុងឆ្នំា២០២១ នេះបើផ្អែកតាមទិន្នន័យរបស់ការិយាល័យស្ថិតិថ្នាក់ជាតិបានចេញផ្សាយនៅរសៀលថ្ងៃចន្ទ ទី១៧ខែមករា ឆ្នំា២០២២នេះ។

ក្នុងទិន្នន័យដដែលបានគូសបញ្ជាក់បន្តទៀតថា អត្រាកំណើតមានទំនោរថយចុះច្រើន ដែលជាហេតុញុំងទីក្រុងប៉េកំាងឱ្យជម្រុញមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យមានកូនរហូតដល់៣នាក់នៅក្នុងមួយគ្រួសារ។

ប្រទេសចិនបានទម្លាក់ចោលនូវគោលនយោបាយតម្រូវឱ្យមានកូនតែម្នាក់កាលពីឆ្នំា២០១៦ដែលគេបានដាក់ចេញអស់រាប់ទសវត្សរ៍កន្លងមកហើយ បន្ទាប់មកដាក់ជំនួសមកវិញនូវគោលនយោបាយកូនពីរនាក់ដើម្បីបញ្ជៀសពីហានិភ័យសេដ្ឋកិច្ច ព្រោះមានអត្រាមនុស្សចាស់កើនឡើងឆាប់។
អត្រាកំណើតនៅឆ្នាំ២០២១ មានត្រឹមតែ ៧.៥២% ក្នុងចំណោមមនុស្ស១,០០០នាក់ គឺជាអត្រាដ៏ទាបបំផុតចាប់តំាងពីឆ្នំា១៩៤៩។ ដោយសារតែមូលហេតុអត្រាកំណើតធ្លាក់ចុះនេះហើយបានជាអាជ្ញាធរព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋត្រូវយកកូនបន្តថែមទៀត។
យោងតាមតារាងស្ថិតិរបស់សាធារណរដ្ឋប្រជាមានិតចិនដដែលបានបញ្ជាក់បន្តទៀតថា កំណើនអត្រាកំណើតតាមធម្មតា ដោយមិនរាប់បញ្ចូលក្រុមជនអន្តោប្រវេសន៍មានត្រឹមតែកំរិត០.០៣៤% នៅក្នុងឆ្នំា២០២១ ដែលជាអត្រាដ៏ទាបបំផុតតំាងតែពីឆ្នំា១៩៦០។

លោក ហ្ស៊ីវេហ្សាង ប្រមុខសេដ្ឋវិទូនៅឯគណៈគ្រប់គ្រងលើការសិក្សាទិន្នន័យអំពីអត្រាកំណើតរបស់ប្រជាពលរដ្ឋចិនបានរៀបរាប់បន្ថែមថា ការប្រឈមលើប្រជាសាស្រ្តត្រូវគេដឹងជាទូទៅ ប៉ុន្តែល្បឿនអាយុមនុស្សចាស់ហាក់ដូចជាកើនឡើងឆាប់របស់ប្រជាពលរដ្ឋជាងការរំពឹងរបស់យើងទៅទៀត។

តាមទិន្នន័យដដែលបានរំលេចបន្តទៀតថា ក្នុងឆ្នំា២០២១ កំណើតទារកមានប្រមាណជា ១០.៦២លាននាក់ បើប្រៀបធៀបកាលពីឆ្នំា២០២០មានរហូតដល់ទៅ១២លាននាក់ឯណោះ៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង